ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការអប់រំត្រូវផ្សារភ្ជាប់ជាមួយសមត្ថភាព វិន័យ និងការទទួលខុសត្រូវចំពោះសង្គម

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១,៨០៩អង្គ/នាក់ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះមានការចូលរួមពីលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សាស្ត្រាចារ្យ និស្សិត និងមាតាបិតា អាណាព្យាបាល ប្រមាណ ៣,៥០០អង្គ/នាក់។

តាមរបាយការណ៍ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រ នាពេលនេះមានចំនួន ១,៨០៩អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិត ១នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ៥៣នាក់, ថ្នាក់បរិញ្ញា បត្រ ១,៤១០នាក់ និងថ្នាក់បរិញ្ញាបត្ររង ៣៤៥នាក់ ។ បច្ចុប្បន្ន សាកលវិទ្យាល័យ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពានអាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធី) និង ទីតាំងទី៣-ទួលពង្រ ដែលកំពុងសាងសង់ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

សាកលវិទ្យាល័យមានកម្មវិធីសិក្សា៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន និង កុំព្យូរទ័រ, ២-ថ្នាក់បរិញ្ញាបត្ររង, ៣-ថ្នាក់បរិញ្ញាបត្រ, ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សាកម្មវិធីសិក្សាជា ភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែររួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀន ជាភាសាអង់គ្លេស១០០%។ សាកលវិទ្យាល័យមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុ និង ធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន។ ថ្មីៗនេះ សាកលវិទ្យាល័យក៏បានចុះកិច្ចព្រមព្រៀងជាមួយ MONASH University ដែលជាសាកលវិទ្យាល័យដ៏ល្បី មានស្តង់ដាខ្ពស់ និងមានការទទួលស្គាល់ជុំវិញពិភពលោក មកពីប្រទេសអូស្ត្រាលី ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥) ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងអាចបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ដល់និស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការ សិក្សាដោយជោគជ័យ និង ទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ផ្សាភ្ជាប់ជាមួយនឹងការអបអរសាទរ លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ ចំពោះការខំប្រឹងប្រែង ដោយសង្ឃឹមថា អ្នកទទួលសញ្ញាបត្រនៅថ្ងៃនេះ នឹងទទួលបានជោគជ័យ ក្នុងមាគ៌ាជីវិតជាបន្តបន្ទាប់ នាំកិត្តិយសសម្រាប់ខ្លួនឯង នាំការសាទរ កិតិ្តយសសម្រាប់គ្រួសារ និងសូមឱ្យមានការផ្សាភ្ជាប់អ្វី ដែលជាមាគ៌ាជីវិតរបស់ខ្លួនទៅលើភាពសុខទុក្ខរបស់ប្រទេសជាតិ ។


ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ និងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងក្នុងការបញ្ចប់ការសិក្សា ព្រមទាំងលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍសមត្ថភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ចំណេះដឹងតែមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់ការបំពេញការងារនាពេលអនាគតទេ ប៉ុន្តែត្រូវមានទាំងសមត្ថភាព វិន័យ សីលធម៌ និងឥរិយាបថល្អ ដើម្បីក្លាយជាធនធានមនុស្សដែលមានគុណភាព។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យា ដែលជាអាទិភាពសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភី ឱ្យបន្តរៀនសូត្រជាប្រចាំ ប្រែក្លាយចំណេះដឹងទៅជាការអនុវត្តជាក់ស្តែង រក្សាវិន័យ សីលធម៌ និងចូលរួមលើកកម្ពស់អត្តសញ្ញាណជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឱ្យយុវជនបន្តចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ក្រោយពិធីប្រគល់សញ្ញាបត្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថតរូបអនុស្សាវរីយ៍ជាមួយគណៈគ្រប់គ្រង សាស្ត្រាចារ្យ និស្សិតជ័យលាភី និងមាតាបិតា អាណាព្យាបាលផងដែរ៕
ដោយ៖សុខា












-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


