Connect with us

ព័ត៌មានជាតិ

តើត្រូវធ្វើដូចម្ដេច ប្រសិនបើបេក្ខជនប្រឡងបាក់ឌុបបាត់បណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន?

បានផុស

នៅ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាពេលវេលាមួយដ៏សំខាន់សម្រាប់សិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល ១២ឆ្នាំ។ ដូច្នេះ ដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅដោយរលូន មិនមានការរាំងស្ទះ បេក្ខជនត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រៀមរបស់ដែលចាំបាច់នៅពេលទៅប្រឡង។ តើត្រូវធ្វើដូចម្ដេច ប្រសិនបើបេក្ខជនប្រឡងបាក់ឌុបបាត់បណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពី ក្រសួងអប់រំ យុវជន និងកីឡា ប្រសិនបើបេក្ខជនបាត់បណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន នៅមុនកាលបរិច្ឆេទប្រឡង បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា រីឯបេក្ខជនស្វៃរិន ត្រូវទាក់ទងជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឱ្យបានឆាប់បំផុត ដើម្បីស្នើសុំបណ្ណសម្គាល់ខ្លួន សលាកបត្រឯកត្តជនថ្មី ឬលិខិតបញ្ជាក់។ ប្រសិនបើបាត់ ក្នុងពេលដំណើរការសំណេរ បេក្ខជនត្រូវទាក់ទងប្រធានមណ្ឌល ដើម្បីស្នើសុំលិខិតអនុញ្ញាតឱ្យចូលប្រឡង។ 

ទោះជាយ៉ាងណា បេក្ខជនគួរតែប្រុងប្រយ័ត្ន និងត្រូវថែរក្សា បណ្ណសម្គាល់ខ្លួន ឬសលាកបត្រឯកត្តជន នេះឱ្យបានល្អ ដើម្បីកុំឱ្យខាតពេលវេលា និងធានាថា ខ្លួនអាចចូលរួមប្រឡងបាន។

សូមជម្រាបដែរថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ។ ដំណើរការនៃការប្រឡងនឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម