ព័ត៌មានជាតិ
គ្រូកំណែវិញ្ញាសា ណែនាំសិស្សពីវិធីសាស្ត្រ និងចំណុចគួរជៀសវាងក្នុងការសរសេរតែងសេចក្តី ពេលប្រឡងបាក់ឌុប
ស្របពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ លោក យូ សុភា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមកំណែមុខវិជ្ជាភាសាខ្មែរ បានចែករំលែកគន្លឹះសំខាន់ៗសម្រាប់ការសរសេរតែងសេចក្តី ដោយណែនាំឱ្យសិស្សយកចិត្តទុកដាក់លើ សេចក្តីផ្តើម តួសេចក្តី និងសេចក្តីបញ្ចប់ ព្រមទាំងការគ្រប់គ្រងពេលវេលាសរសេរឱ្យមានប្រសិទ្ធភាព ក្នុងពេលប្រឡង។

១. កំហុសអ្វីដែលសិស្សជួបញឹកញាប់ពេលតែងសេចក្តី? គួរជៀសវាងបែបណា?
ផ្អែកលើបទពិសោធជាគ្រូកំណែវិញ្ញាសាភាសាខ្មែរ សម្រាប់ការប្រឡងបាក់ឌុប លោក យូ សុភា សង្កេតឃើញថា កំហុសដែលសិស្សជួបប្រទះញឹកញាប់បំផុត គឺការសរសេរសេចក្តីផ្តើមមិនមានភាពស៊ីសង្វាក់គ្នា ខុសអក្ខរាវិរុទ្ធ និងការលើកយកឧទាហរណ៍មកគាំទ្រគំនិតក្នុងប្រធានបទ។ ដើម្បីជៀសវាងបញ្ហាទាំងនេះ លោកបានណែនាំដូចខាងក្រោម៖
– សេចក្តីផ្តើម ៖ ត្រូវធានាថា ខ្លឹមសារនៃផ្នែកទាំងបី រួមមាន លំនាំបញ្ហា ចំណូលបញ្ហា និងចំណោទបញ្ហា ផ្សារភ្ជាប់គ្នា មានលំដាប់លំដោយ និងស៊ីសង្វាក់គ្នា ជៀសវាងការសរសេរលំនាំ ចំណូល និងចំណោទដែលមិនទាក់ទងគ្នា។
– តួសេចក្តី ៖ ច្រើនតែមានកំហុសក្នុងការលើកឧទាហរណ៍យកមកបង្ហាញ ដោយសិស្សខ្លះលើកតែមួយរឿងប៉ុណ្ណោះ មកបកស្រាយ។ លោកថា ទោះជាបកស្រាយលម្អិតយ៉ាងណាក៏ដោយ ល្អបំផុតគឺលើកយកឧទាហរណ៍ប្រមាណ ៤ ទៅ ៥ រឿង ដើម្បីគាំទ្រគំនិតក្នុងប្រធានបទ និងមិនគួរសរសេរសង្ខេបរឿងទាំងមូលឡើយ។
– តួសេចក្តី៖ លោកក៏បានកត់សម្គាល់ថា សិស្សជាច្រើននៅតែមានកំហុសក្នុងការលើកយកឧទាហរណ៍ដើម្បីអះអាង ដោយអ្នកខ្លះលើកតែរឿងមួយ ហើយបកស្រាយយ៉ាងលម្អិត។ លោកបញ្ជាក់ថា ទោះបីបកស្រាយបានល្អយ៉ាងណាក៏ដោយ សិស្សគួរលើកយកឧទាហរណ៍ប្រមាណ ៤ ទៅ ៥ រឿង ដើម្បីគាំទ្រគំនិតក្នុងប្រធានបទ ហើយមិនគួរសរសេរសង្ខេបសាច់រឿងទាំងមូលឡើយ។
– ខុសឈ្មោះតួអង្គ និងច្រឡំសាច់រឿង ៖ នេះក៏ជាកំហុសមួយដែលធ្វើឱ្យបាត់បង់ពិន្ទុផងដែរ។ ឧទាហរណ៍ ក្នុងរឿង «កុលាបប៉ៃលិន» បែរជាសរសេរឈ្មោះតួអង្គថា ប៊ុនធឿន ឬរឿង «ព្រះអាទិត្យថ្មីរះលើដែនដីចាស់» ដាក់ឈ្មោះ ចៅចិត្រ ទៅវិញ។ ត្រង់ចំណុចនេះ លោកណែនាំឱ្យសិស្សអានអក្សរសិល្ប៍ឱ្យចេះចាំ ស្គាល់ឈ្មោះតួអង្គឱ្យបានច្បាស់ មិនថាបញ្ហារឿង និងដំណើររឿងពីដើមដល់ចប់។
សាស្ត្រាចារ្យរូបនេះ បន្ថែមដែរថា សរសរកាន់តែវែងកាន់តែល្អ អាចក្នុងរង្វង់ ៧ទំព័រ ប៉ុន្តែត្រូវធានាថាមិនចាកប្រធានបទ ហើយគោរពតាមទម្រង់តែងសេចក្តីបានត្រឹមត្រូវ និងលើកយកឧទាហរណ៍ពាក់ព័ន្ធមកគាំទ្រគំនិតឱ្យបានគ្រប់គ្រាន់។ ផ្ទុយទៅវិញ បើខ្វះចំណុចសំខាន់ណាមួយ ឬសរសេរសេចក្តីបញ្ចប់មិនពេញលេញ ពិន្ទុក៏នឹងថយទៅតាមនោះដែរ។
២. ធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងពេលវេលាតែងសេចក្តីឱ្យបានល្អ?
លោក យូ សុភា ណែនាំថា ការបែងចែកពេលវេលាឱ្យបានច្បាស់លាស់ គឺជាគន្លឹះសំខាន់ដើម្បីជៀសវាងការសរសេរមិនទាន់ពេល ធ្វើឱ្យបាត់បង់ពិន្ទុ។ ហេតុនេះ លោកបានផ្តល់យុទ្ធសាស្ត្រដូចខាងក្រោម៖
– នៅសល់ ២០ នាទីចុងក្រោយ ៖ មិនចាំបាច់រកនឹកឃើញឧទាហរណ៍ថែមទៀតទេ។ ប្រសិនបើលើកឧទាហរណ៍បាន ៣ រឿងរួចហើយ ហើយទើបនឹកឃើញរឿងទី៤ គួរសរសេរខ្លីៗល្មម ដើម្បីទុកពេលហោចណាស់ ១៥នាទីដើម្បីបញ្ចប់។
– ទុកពេល ១៥ នាទីចុងក្រោយ ៖ ត្រូវឈប់លើកឧទាហរណ៍បន្ថែមទៀត ហើយងាកមកសរសេរសរុបសេចក្តី ដោយប្រើពេលត្រឹម ៥ នាទី និងទុកពេល ១០នាទីសម្រាប់សរសេរសេចក្តីបញ្ចប់។
បើតាមការគូសបញ្ជាក់ សិស្សជាច្រើនខិតខំសរសេរតួសេចក្តីឱ្យវែង ប៉ុន្តែបែរជាអស់ពេល មិនបានសរសេរសេចក្តីបញ្ចប់ ឬសរសេរមិនពេញលេញ ដែលជាមូលហេតុធ្វើឱ្យបាត់បង់ពិន្ទុច្រើន។ ដូច្នេះ ការបោះបង់ការបន្ថែមឧទាហរណ៍មួយចុងក្រោយ ដើម្បីយកពេលមកបំពេញ សរុបសេចក្តី និង សេចក្តីបញ្ចប់ ឱ្យបានពេញលេញ គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃ ដែលអាចជួយឱ្យសិស្សទទួលបានពិន្ទុសរុបខ្ពស់ជាង៕
ផ្តល់បទសម្ភាសដោយ ៖ អ៊ុន ស្រីមាន
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


