Connect with us

ជីវិតកម្សាន្ដ

អ្នកស្រី ម៉េង កែវពេជ្ជតា ចាត់ទុករៀមច្បង ឡឹម វណ្ណារី ជាធនធានសិល្បៈខ្មែរគួរគោរពលើកស្ទួយ

បានផុស

នៅ

តារាចម្រៀងសំនៀងផ្អែមអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងក្តីរំភើបនិងសប្បាយចិត្តខ្លាំងដែលបានជួបរៀមច្បងសិល្បៈជើងចាស់ គឺអ្នកស្រីឡឹម វណ្ណារី ម្ចាស់បទ “កន្សែងអូនប៉ាក់ជូនបងយោធា” ដែលបច្ចុប្បន្ននៅតែមានទឹកដមសម្លេងពិរោះរណ្តំចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីដ្បិតបាត់មុខពីសិល្ប:ច្រើនឆ្នាំ ប៉ុន្តែនៅពេលដែលរំលឹកដល់បទ “កន្សែងអូនប៉ាក់ជូនបងយោធា” ក៏មានទស្សនិកជននិងអ្នកនិយមតាមដានវិស័យសិល្ប:មួយចំនួន នៅចាំចំពោះម្ចាស់បទដើមអ្នកស្រី ឡឹម វណ្ណារី ខណ:បទនេះបច្ចុប្បន្នត្រូវបានតារាចម្រៀងជំនាន់ក្រោយជាយកមក Cover ឡើងវិញ។

ដោយឡែកអ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀតនោះ ស្រាប់អ្នកស្រី ឡឹម វណ្ណារី បានបង្ហាញខ្លួនជាថ្មីដោយបកស្រាយបទចម្រៀងរួមគ្នាជាមួយអ្នកនាងម៉េង កែវពេជ្ជតាដែលមានចំណងជើងថា “ខ្នើយមុង ចាំបង” បានយ៉ាងពិរោះទៀតផង។

ជាមួយគ្នានឹងការបង្ហោះវីដេអូនោះដែរ តារាចម្រៀងអ្ន កនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា “សំឡេងម្ចាស់ដើមនៅតែខ្លាំង (អ្នកមីង ឡឹម វណ្ណារី) នេះហើយជាធនធានសិល្បៈខ្មែរដែលត្រូវតែគោរពលើកស្ទួយ និងបន្តថែរក្សា។ ខ្ញុំក៏បានព្យាយាមរកបទចម្រៀងសំនៀងដើមរបស់អ្នកមីងដែរ (ផ្ទះក្បឿង៥ខ្នង) ប៉ុន្តែរកមិនឃើញសោះ ក្នុងយូធូបក៏គ្មានទើបដាក់តែសំឡេងរបស់ខ្ញុំទៅតើបងប្អូនណាមានសូមផ្ញើមកនាងខ្ញុំផង”។

គួររម្លឹកថា អ្នកស្រី ឡឹម វណ្ណារី គឺជាអតីតតារាចម្រៀងល្បីល្បាញក្នុងទសវត្សរ៍៨០ (ក្រោយឆ្នាំ១៩៧៩) និងជាតារាចម្រៀងដំបូងដែលបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតចម្រៀងសកលក្នុងខេត្តបាត់ដំបង កាលពីអំឡុងពាក់ កណ្តាលឆ្នាំ១៩៨១។ បន្ទាប់មកអ្នកស្រី ឡឹម វណ្ណារី ក៏បានបន្តដំណើរមកចូលរួមប្រកួតនៅទីក្រុងភ្នំពេញ និងទទួលបានជ័យលាភីចម្រៀងលេខ១ជំនាន់ទី១ទូទាំងប្រទេស។

ទោះបីយ៉ាងណា ក្រោយ​បាត់​ដំណឹង​​ពី​​វិថី​សិល្បៈ​យូរឆ្នាំមក​នោះ អតីតអ្នក​ចម្រៀងជើងចាស់អំឡុងទ​​សវត្សរ៍ ៨០ និង ​៩០ អ្នកស្រី​ ឡឹម​ វណ្ណារី​ ត្រូវបានគេដឹងថាបច្ចុប្បន្នអ្នកស្រីកំពុង​រស់​​នៅឯ​ខេត្តបាត់ដំបង។ ក្នុងនោះស្នាដៃល្បីៗរបស់អ្នកស្រីរួមមានបទ,ទំនួញស្រីមេម៉ាយ,បទ ទំនប់កំពីងពួយ,បទ លក់ស្រូវជូនរដ្ឋ, បទ សម្រស់ប៉ៃលិន និង បទកុំបំភ្លេចថ្ងៃ៧មករា ជាដើម៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម