ព័ត៌មានអន្ដរជាតិ
អាមេរិក ក្មេងស្រីអាយុប្រហែល១២ឆ្នាំយកកាំភ្លើងទៅបាញ់នៅសាលារៀនរបួស៣នាក់
ប៉ូលិសបាននិយាយថា ក្មេងស្រីអាយុប្រហែលជា១១ទៅ១២ឆ្នាំជាសិស្សថ្នាក់ទី៦ចំនួន ៣នាក់បានរបួសនៅពេលមិត្តរួមថ្នាក់បានយកកាំភ្លើងទៅសាលារៀន និងបានបាញ់ជាច្រើនគ្រាប់។
ក្មេងស្រីជាសិស្សដែលមិនត្រូវបានគេដឹងឈ្មោះរៀនថ្នាក់ទី៦បានយកកាំភ្លើងទៅសាលារៀន Rigby Middle School នៅទីក្រុង Boise និងបានបើកការបាញ់។ ជនរងគ្រោះ៣នាក់ត្រូវបានរំពឹងថា នឹងរួចផុតពីសេចក្តីស្លាប់។
អាជ្ញាធរបាននិយាយថា គ្រូម្នាក់បានដកយកកាំភ្លើងពីក្មេងស្រីនោះ និងបានឃុំខ្លួនរហូតដល់ប៉ូលិសមកចាប់យកទៅឃុំ។
មូលហេតុយ៉ាងណានោះ មិនទាន់ត្រូវបានគេទម្លាយឲ្យដឹងឡើយជុំវិញករណីនេះ។
ប៉ូលិសនៅ Jefferson County លោក Steve Anderson បានប្រាប់ថា ក្មេងស្រីនោះបានយកកាំភ្លើងពីកាបូបម្តាយរបស់នាងទៅសាលារៀន និងបានបាញ់ជាច្រើនគ្រាប់ទាំងនៅក្នុង និងក្រៅសាលារៀន។ ក្មេងស្រីនោះមានទីលំនៅជិតទីក្រុង Idaho Falls ដែរ។
ករណីនេះ FBI បានកំពុងធ្វើការស៊ើបអង្កេត និងពង្រឹងការអនុវត្តច្បាប់នៅមូលដ្ឋាន។
ក្មេងស្រីអាយុ១២ឆ្នាំ Yandel Rodriguez បានរៀបរាប់ថា ៖«ខ្ញុំ និងមិត្តកំពុងនៅក្នុងថ្នាក់ជាមួយគ្រូ។ យើងកំពុងរៀន ក៏ស្រាប់តែមានឮសំឡេងកាំភ្លើងផ្ទុះមួយគ្រាប់យ៉ាងខ្លាំង និងមានផ្ទុះពីរគ្រាប់ទៀត។ បន្ទាប់មក ក៏មានសំឡេងស្រែក។ គ្រូរបស់យើងបានទៅមើល និងឃើញឈាម»។
លោកប្រធានាធិបតី ចូ ដៃដិន បានប្រកាសពីវិធានការទី១របស់លោកចាប់តាំងពីឡើងកាន់តំណែងថា ត្រូវរឹតបន្តឹងការគ្រប់គ្រងអាវុធ បន្ទាប់ពីកើតមានឧបទ្ទវហេតុបាញ់ប្រហារសាធារណៈជាបន្តបន្ទាប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១២ ម៉ោង ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ