Connect with us

កូវីដ-១៩

អីក៏វេទនាម្ល៉េះ! ឥណ្ឌា ផ្ទុះជំងឺសាហាវមួយទៀត អ្នកជាសះស្បើយពីកូវីដអាចពិការភ្នែក និងឈានដល់ស្លាប់

បានផុស

នៅ

មន្រ្តីសុខាភិបាលរដ្ឋ Maharashtra និង Gujarat បាននិយាយកាលពីថ្ងៃសៅរ៍ថា ករណីនៃជំងឺឆ្លង Mucormycosis ឬមេរោគដុះផ្សិត កំពុងកើនឡើងក្នុងចំណោមអ្នកជាសះស្បើយពីជំងឺកូវីដ-១៩។

Fungal infection cases rising in second Covid wave, warn Maharashtra,  Gujarat doctors
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mucormycosis គឺជាជំងឺបណ្តាលឲ្យពិការភ្នែកឬមានអាការធ្ងន់ធ្ងរ ហើយក្នុងករណីខ្លះ ឈានទៅដល់ការស្លាប់ទៀតផង។

លោក Mathur Savani ប្រធានមន្ទីរពេទ្យពហុជំនាញ Kiran Super ក្នុងទីក្រុង Surat បាននិយាយថា អ្នកជំងឺ Mucormycosis រាប់រយនាក់ កំពុងសម្រុកមកមន្ទីរពេទ្យរបស់គាត់ពីគ្រប់ទីកន្លែងនៃរដ្ឋ Gujarat។

Black fungus cases up among Covid-19 survivors in Maharashtra, Gujarat -  Coronavirus Outbreak News

លោក Savani ប្រាប់គេហទំព័រ PTI ថា “ពួកគេទាំងនោះ សុទ្ធតែជាអ្នកទើបជាសះស្បើយពីជំងឺកូវីដ-១៩”។ លោកបន្តថា ក្នុងនោះ មានអ្នកជំងឺ៧នាក់ មើលអ្វីលែងឃើញ។

ស្របពេលជាមួយគ្នានោះ លោក Ketan Naik មន្ដ្រីទទួលបន្ទុកផ្នែកវេជ្ជសាស្ត្រប្រចាំមន្ទីរពេទ្យបានឲ្យដឹងថា មន្ទីរពេទ្យស៊ីវិលក្នុងទីក្រុង Surat បានរៀបចំកន្លែងដាច់ដោយឡែក សម្រាប់ដាក់អ្នកជំងឺបែបនេះ។

ចំណែកវេជ្ជបណ្ឌិត Tatyarao Lahane ប្រធាននាយកដ្ឋានអប់រំនិងស្រាវជ្រាវវេជ្ជសាស្ត្ររដ្ឋបាននិយាយថា នៅរដ្ឋ Maharashtra យ៉ាងហោចណាស់មានមនុស្ស៨នាក់បានស្លាប់ដោយសារជំងឺ Mucormycosis ខណៈ ២០០នាក់ទៀតកំពុងទទួលការព្យាបាល។

ពួកគេបានរួចផុតជីវិតពីកូវីដ-១៩ ប៉ុន្តែការឆ្លងមេរោគដុះផ្សិត បានវាយប្រហារប្រព័ន្ធភាពស៊ាំដ៏ខ្សោយរបស់ពួកគេ។

គួរបញ្ជាក់ថា រោគសញ្ញានៃជំងឺ Mucormycosis រួមមានឈឺក្បាល គ្រុនក្តៅ ឈឺនៅក្រោមភ្នែក ច្រមុះឬស្ទះប្រហោងឆ្អឹង និងមើលលែងឃើញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ New Indian Express

ចុចអាន៖ មិន​ស្រាកស្រាន្ត​ទេ! ឥណ្ឌា នៅ​តែ​បំបែក​កំណត់​ត្រា​កូវីដ ទាំង​ករណី​ឆ្លង​និង​ស្លាប់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម