Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ ម៉ឺនដូសនឹងមកដល់​កម្ពុជានៅ​ថ្ងៃស្អែក

បានផុស

នៅ

វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ ម៉ឺនដូស ​ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានឹងដឹកមកដល់​ ​ប្រទេសកម្ពុជានៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១១  ខែឧសភានេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា​បានបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ពីប្រទេសចិនចំនួន ១ លានដូសបន្ថែមទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងពេលដែលកម្ពុជាកំពុង ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងស៊ីណូវ៉ាក់១លានបន្ថែមនេះ នឹងមកដល់កម្ពុជា បន្តបន្ទាប់ គឺនៅថ្ងៃទី ១១ ខែឧសភា មកដល់ចំនួន ៥០ម៉ឺនដូស និងថ្ងៃទី ១៥ ខែឧសភាចំនួន ៥០ ម៉ឺនដូស។

លោកស្រី យក់ សម្បត្តិបញ្ជាក់ថារដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា កំពុងប្រឹងប្រែងសម្របសម្រួលអស់លទ្ធភាពធ្វើយ៉ាងណាឱ្យក្រុមហ៊ុនស៊ីណូវ៉ាក់ និងស៊ីណូហ្វាមព្រមផ្គង់វ៉ាក់សាំងមកឱ្យប្រទេសកម្ពុជា។

កម្ពុជាទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ តាម​រយៈ​ជំនួយនិង​ការ​បញ្ជាទិញ​ក្នុង​នោះ​​មាន​ វ៉ាក់សាំង​ស៊ីណូហ្វាមដែល​ជា​ជំនួយ​របស់រដ្ឋាភិបាលចិនចំនួន ១,៧លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ដែល​ទិញពីចិនចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកាចំនួន ៣២៤,០០០ដូស ជាជំនួយពី​គម្រោងកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម