កូវីដ-១៩
ទីបំផុត WHO ប្រកាសថា វីរុសបំប្លែងខ្លួនឥណ្ឌាជា “មេរោគដែលត្រូវព្រួយបារម្ភ”
នៅទីបំផុត អង្គការសុខភាពពិភពលោក (WHO) បានចាត់ទុក វីរុសបំប្លែងខ្លួនកូវីដ-១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសឥណ្ឌាថាជា “មេរោគដែលត្រូវព្រួយបារម្ភ” ហើយ។
អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់ WHO លោកស្រី Maria Van Kerkhove បាននិយាយកាលពីថ្ងៃចន្ទថា “មានព័ត៌មានជាក់លាក់ដែលបង្ហាញពីភាពឆ្លងកាន់តែសាហាវនៃវីរុសបំប្លែងខ្លួន B.1.617 ដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌា”។
លោកស្រីក៏បានចង្អុលផងដែរ ទៅការសិក្សាដំបូងៗដែលលើកឡើងថា វីរុសនេះ ធ្វើឲ្យមានការកាត់បន្ថយចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំង។
លោកស្រីអះអាងថា “ដូចនេះ យើងបានចាត់ទុកថា វីរុសបំប្លែងខ្លួននេះ ជាក្តីកង្វល់កម្រិតពិភពលោក”។ លោកស្រីបន្ថែមថា ព័ត៌មានលម្អិតបន្ថែមទៀត នឹងត្រូវផ្តល់ជូននៅក្នុងព័ត៌មានបច្ចុប្បន្នភាពអំពីរោគរាតត្បាតប្រចាំសប្តាហ៍របស់ WHO នៅថ្ងៃអង្គារនេះ។
គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួនបីទៀត ដែលត្រូវបានកំណត់ដោយ WHO ថាជាមេរោគត្រូវព្រួយបារម្ភគឺមាន វីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូងនិងប្រេស៊ីល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ប្រុងប្រយ័ត្ន! វីរុសបំប្លែងខ្លួនឥណ្ឌា កំពុងផ្ទុះនៅវៀតណាម ឆ្លងចូលដល់ ហាណូយ និងខេត្តភាគខាងជើង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


