កូវីដ-១៩
កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ស្រោចនៅតំបន់ក្រហម និងតំបន់កំពុងមានហានិភ័យ
កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម និងតំបន់ដែលកំពុងមានហានិភ័យ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីរង់ចាំទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូសដែលជាការបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់នៅប្រទេសចិន នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១។

លោកស្រី យក់ សម្បត្តិបានឱ្យដឹងថា វ៉ាក់សាំង ៥០ ម៉ឺនដូសនៅថ្ងៃនេះ មិនទាន់អស់នោះទេ គឺយើងនឹងទទួលបានវ៉ាក់សាំង ៥០ ម៉ឺនដូសទៀត នៅថ្ងៃទី១៦ ខែឧសភា ព្រមទាំង ១លានដូសទៀត នៅថ្ងៃទី ២៣ ខែឧសភាននេះ។
លោកស្រី យក់សម្បត្តិថ្លែងថា “តាមការបញ្ជាក់ពីក្រុមហ៊ុន ស៊ីណូវ៉ាក់ និងស្ថានទូតចិន ដែលជួយសម្របសម្រួលទិញវ៉ាក់សាំងពីក្រុមហ៊ុនចិន បានបញ្ជាក់ហើយថា ថ្ងៃ២៣ វ៉ាក់សាំង ស៊ីណូវ៉ាក់ និងមកចំនួន ១ លានដូសទៀត ដូច្នេះកម្ពុជា និងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីស្រោចទៅលើតំបន់ក្រហម ស្រោចទៅលើតំបន់ដែលកំពុងមានហានិភ័យខ្ពស់ ជាពិសេស រាជធានីភ្នំពេញ និងខេត្តកណ្តាល”។

លោកជំទាវក៏ថ្លែងស្នើឱ្យប្រជាពលរដ្ឋយោគយល់ និងសម្រួលការចាក់ដល់បងប្អូនកងកម្លាំងកុំឱ្យមានការប្រជ្រៀតគ្នាទៅចាក់វ៉ាក់សាំង ដែលនាំឱ្យការទៅទទួលវ៉ាក់សាំងទៅជាទៅនាំជំងឺឆ្លងមកវិញ។
បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ នៅរាជធានីភ្នំពេញ និងបន្តបន្តផ្តល់ ៥០ ម៉ឺនដូសបន្ថែម ហើយបើមិនគ្រប់ និងបន្ថែម ៥០ ម៉ឺនដូសទៀត។
ក្រោមការសម្រេចរបស់សម្តេចតេជោ បន្ទាន់ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀតចំនួន ៥ លានដូសទៀត ទៅក្រុមហ៊ុន ស៊ីណូវ៉ាក់។

បើតាមលោកស្រី យក់ សម្បត្តិ ជាផែនការលទ្ធកម្មទិញវ៉ាក់សាំង បានកើនឡើងដល់ ២៦ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ១៣ លាននាក់។
គិតត្រឹមថ្ងៃទី ១០ ខែឧសភា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសសរុបចំនួន ជិត ២ លាននាក់ (១ ៨២៥ ៤៨៨)៕ អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


