Connect with us

កូវីដ-១៩

គិតត្រឹមថ្ងៃនេះ កម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ​១៩ ប៉ុន្មានដូសហើយ?

បានផុស

នៅ

គិតត្រឹមថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាការបញ្ជាទិញ និងជំនួយសរុបជាង ៤ លានដូស (៤ ៥២៤ ០០០)។

វ៉ាក់សាំងទាំងនោះ រួមមានវ៉ាក់សាំងស៊ីណូហ្វាម (Sinonpharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៧ លាន​ដូស វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលជាការបញ្ជាទិញពីប្រទេសចិនចំនួន ២.៥ លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងស្វះ​ស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០​លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លង​រាលដាលដល់ប្រ​ជាពលរដ្ឋទូ​ទាំងប្រទេស។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯពិធីទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ៥០ ម៉ឺនដូស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១១ ខែឧសភានេះថា ជាផែនការលទ្ធកម្មទិញវ៉ាក់សាំង បានកើនឡើងដល់ ២៦ លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាចំនួន ១៣ លាននាក់។

គិតត្រឹមថ្ងៃទី ១០ ខែឧសភា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់​សាំងការ​ពារ​ជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស​សរុបចំនួន ជិត ២ លាននាក់ (១ ៨២៥ ៤៨៨)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម