កូវីដ-១៩
អាជីវករ និង កម្មការិនីរោងចក្រ ខេត្តតាកែវ ៧ នាក់ រកឃើញវិជ្ជមានកូវីដ-១៩ មានពលរដ្ឋម្នាក់ស្លាប់
រដ្ឋបាលខេត្តតាកែវ បានបង្ហាញលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩នៅថ្ងៃទី១២ខែឧសភា ដោយបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ ជាអាជីវករនិងកម្មការិនីរោងចក្រនៅស្រុកបាទី ស្រុកព្រៃកប្បាស ស្រុកគិរីវង់ ស្រុកអង្គរបូរី និងស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងចំណោមអាជីវករ និងកម្មការិនីរោងចក្រទាំង៧នាក់មានស្ត្រីវ័យ ៦៧ឆ្នាំម្នាក់ រស់នៅភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។
រដ្ឋបាលខេត្តតាកែវ ក៏អំពាវនាវឱ្យបងប្អូនអាជីវករ ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង៧នាក់ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាកដើម្បីវិភាគរកវិរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះរៀងរាល់ម៉ោងធ្វើការ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


