Connect with us

ព័ត៌មានជាតិ

រន្ធត់ចិត្តពេលឃើញវីដេអូលោកយាយ ណយ សំណាង ដកដង្ហើមស្ទើរមិនដល់គ្នាក្នុងឡានពេទ្យ

បានផុស

នៅ

ភ្នំពេញ៖ តារាកំប្លែងជើងចាស់លោកយាយ ណយ សំណាង មុននេះបន្តិចត្រូវបានប្រភពបញ្ជាក់ថាគាត់បានរកឃើញឆ្លងជំងឺកូវីដ-១៩ហើយត្រូវបានរថយន្តពេទ្យមកដឹកទៅព្យាបាល។
ជាមួយគ្នានៃដំណឹងដ៏ភ្ញាក់ផ្អើលនេះ គេឃើញមានការបង្ហោះវីដេអូខ្លីមួយបង្ហាញពីសកម្មភាពដែលតារាកំប្លែងជើងចាស់រូបនេះកំពុងអង្គុយក្នុងឡានពេទ្យទាំងក្តីព្រួយបារម្ភ ព្រោះលោកយាយ ណយ សំ ណាង ហាក់មានអាការ:ដកដង្ហើមហត់ខ្លាំងស្ទើរមិនដល់គ្នា។
តាមរយៈរូបភាពនេះដែរគេឃើញនេះ មានមហាជន និងអ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភ និងរន្ធត់ចិត្តអាណិតតារាកំប្លែងលោកយាយ ណយ សំ ណាង គ្រប់គ្នា ជាមួយការជូនពរឲ្យគាត់ឆាប់ជាសះស្បើយពីជំងឺនេះ។
សូមបញ្ជាក់ថាលោក ហេង ឡុង នៅមុននេះបន្តិចបានបង្ហោះថាលោកយាយ ណយ សំណាង បានឆ្លងជំងឺកូវីដ-១៩។លោកបញ្ជាក់ថា តាមការបញ្ជាក់របស់តារាចម្រៀង វណ្ណា ស័ក្ត ត្រូវជាកូនប្រុសរបស់លោកយាយ ណយ សំណាង បានបញ្ជាក់ថា លោកយាយបានឆ្លងជំងឺកូវីដ-១៩ សូមទេវតាតាមជួយថែរក្សាលោកយាយឲ្យឆាប់ជាសះស្បើយ៕

អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម