កូវីដ-១៩
តម្រុយថ្មី! វ៉ាក់សាំងប្រើបច្ចេកវិទ្យាសរសៃប្រូតេអុីនវីរុសជាសញ្ញាបញ្ចប់ជំងឺរាតត្បាត
វេជ្ជបណ្ឌិត Robert Redfield អតីតនាយកមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានព្យាករណ៍ថា ការផលិតវ៉ាក់សាំងការពារកូវីដ-១៩ ដែលមានមូលដ្ឋានប្រើសរសៃប្រូតេអ៊ីនរបស់វីរុស (spike protein) គឺជាតម្រុយដ៏មានប្រយោជន៍សម្រាប់បញ្ឈប់ជំងឺរាតត្បាតក្នុងពេលឆាប់ៗខាងមុខ។
.jpg)
បច្ចេកវិទ្យាផលិតវ៉ាក់សាំង Novavax ដែលកំពុងអភិវឌ្ឍនៅសហរដ្ឋអាមេរិក និងវ៉ាក់សាំងដទៃទៀតដែលប្រើសរសៃប្រូតេអ៊ីនដាច់ដោយឡែកបានមកពីភាគល្អិតនៃមេរោគ មានប្រសិទ្ធភាពឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយបានខ្ពស់។ នេះបើតាមសម្ដីលោកវេជ្ជបណ្ឌិត Robert Redfield។

វេជ្ជបណ្ឌិត Robert Redfield បាននិយាយនៅក្នុងបទសម្ភាសន៍មួយឈ្មោះ “Doctor Radio Reports” នៅសប្ដាហ៍នេះថា “ ទីបំផុតយើងបានអនុម័តបច្ចេកវិទ្យាសរសៃប្រូតេអ៊ីន។ ខ្ញុំគិតថា បច្ចេកវិទ្យានេះនឹងក្លាយជាបច្ចេកវិទ្យាដ៏សំខាន់សម្រាប់ពិភពលោក ដើម្បីបញ្ចប់ការឆ្លងរាលដាល។ ”

អតីតនាយក CDC រូបនេះបន្តថា វ៉ាក់សាំងប្រើបច្ចេកវិទ្យាសរសៃប្រូតេអ៊ីនមានតម្លៃថោក មិនតម្រូវការទូទឹកកកខ្ពស់ទេ ហើយងាយស្រួលប្រើសម្រាប់ប្រជាជនជាតិសាសន៍ផ្សេងគ្នា ដោយសារការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំស្ថិតនៅក្នុងកម្រិតរួមមួយ។ លោកជឿជាក់ថា ពិភពលោកនឹងលេចចេញនូវវ៉ាក់សាំងបច្ចេកវិទ្យាសរសៃប្រូតេអ៊ីនក្នុងរយៈពេល ២៤ ខែខាងមុខនេះ។ ហើយបច្ចេកវិទ្យានេះពិតជាមានសមត្ថភាពខ្លាំងក្នុងការការពារការស្លាប់និងការចូលសម្រាកនៅមន្ទីរពេទ្យរបស់អ្នកជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN
ចុចអាន៖ អាមេរិកព្រមាន កុំពឹងផ្អែកលើតេស្តអង់ទីគ័រដើម្បីកំណត់ភាពស៊ាំប្រឆាំងនឹងកូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


