កូវីដ-១៩
ចេញហើយ មនុស្ស៩នាក់ក្លាយជាមហាសេដ្ឋីថ្មីពីការលក់វ៉ាក់សាំងកូវីដ
យ៉ាងហោចណាស់ មនុស្ស៩នាក់បានក្លាយជាមហាសេដ្ឋីថ្មី ដោយសារការលក់វ៉ាក់សាំងការពារកូវីដ-១៩។ នេះបើតាមក្រុមយុទ្ធនាការណ៍បាននិយាយនៅថ្ងៃព្រហស្បតិ៍ និងបានអំពាវនាវឲ្យបញ្ឈប់ពីការគ្រប់គ្រងសាជីវកម្មឱសថផ្តាច់មុខអំពីបច្ចេកបវិទ្យាវ៉ាក់សាំង។
«ក្រុមសម្ព័ន្ធវ៉ាក់សាំងប្រជាជន»បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«រវាងពួកគេ មហាសេដ្ឋីថ្មី៩នាក់នេះមានទ្រព្យសម្បត្តិរួមបញ្ចូលគ្នា១៩.៣ប៊ីលានដុល្លារអាមេរិក ដែលលុយទាំងនេះគឺគ្រប់គ្រាន់សម្រាប់វ៉ាក់សាំងដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសចំណូលទាប១.៣ដង»។
ក្រុមសម្ព័ន្ធដែលជាបណ្តាញនៃអង្គការ និងសកម្មជននានាកំពុងធ្វើយុទ្ធនាការណ៍ផ្សព្វផ្សាយសម្រាប់ការបញ្ឈប់ចំពោះកម្មសិទ្ធិបញ្ញា និងសិទ្ធិប៉ាតង់សម្រាប់វ៉ាក់សាំងបាននិយាយថា តួលេខរបស់ខ្លួនផ្អែកលើទិន្នន័យ Forbes Rich List។
អ្នកស្រី Anna Marriott មកពីអង្គការសប្បុរសធម៌ Oxfam ដែលជាផ្នែកនៃសម្ព័ន្ធ មានប្រសាសន៍ថា ៖«មហាសេដ្ឋីទាំងនេះគឺជាមនុស្សដែលទទួលបានប្រាក់ចំណេញយ៉ាងធំសម្បើមពីសាជីវកម្មឱសថជាច្រើនដែលទទួលបានពីសិទ្ធិផ្តាច់មុខដែលពួកគេកាន់កាប់លើវ៉ាក់សាំងទាំងនោះ»។
សម្ព័ន្ធបាននិយាយថា បន្ថែមលើអ្នកមានជាន់ថ្មី មហាសេដ្ឋីដែលមានស្រាប់៨នាក់ត្រូវបានគេឃើញការបញ្ចូលទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេគឺកើនឡើងដល់៣២.២ប៊ីលានដុល្លារអាមេរិកដែលបានមកពីការលក់វ៉ាក់សាំងដែល។
ក្រុមសម្ព័ន្ធក៏បានបង្ហាញឈ្មោះនៃមហាសេដ្ឋីវ៉ាក់សាំងថ្មីទាំងនោះមានដូចជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna លោក Stephane Bancel និងសមភាគីក្រុមហ៊ុន BioNTech លោក Ugur Sahin។ ៣នាក់ផ្សេងទៀតគឺសហស្ថាបនិកក្រុមហ៊ុនវ៉ាក់សាំងចិន CanSino Biologics។
ការស្រាវជ្រាវបានធ្វើឡើងមុនពេលកិច្ចប្រជុំកំពូលសុខភាពសកល G20 នៅថ្ងៃសុក្រនេះដែលជាឱកាសសម្រាប់ការបង្កើនការអំពាវនាវកាន់តែខ្លាំងដើម្បីឲ្យលុបចោលកម្មសិទ្ធិបញ្ហាជាបណ្តោះអាសន្នអំពីវ៉ាក់សាំងកូវីដ-១៩។
ក្រុមអ្នកគាំទ្របាននិយាយថា ការធ្វើបែបនេះនឹងជួយបង្កើនការផលិតនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ និងដោះស្រាវវិសមភាពយ៉ាងខ្លាំងក្នុងការទទួលបាន។
សហរដ្ឋអាមេរិក ក៏ដូចជាឥស្សរជនល្បីៗដូចជាសម្តេចប៉ាប ហ្វ្រង់ស័រ ក៏បានគាំទ្រចំពោះគំនិតលុបចោលជាសកលពីសិទ្ធិប៉ាតង់។
នៅឯកិច្ចប្រជុំកំពូលទីក្រុងបារីសកំពុងស្វែងរកការជំរុញហិរញ្ញប្បទាននៅទ្វីបអាហ្វ្រិកចំពេលរាលដាលកូវីដ-១៩កាលពីថ្ងៃអង្គារ៍ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រូន បានអំពាវនាវឲ្យលុបចោលរាល់ឧបសគ្គទាំងអស់ដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាដែលបានរារាំងដល់ការផលិតវ៉ាក់សាំងជាក់លាក់មួយចំនួន។
គណៈកម្មារអឺរ៉ុបបាននិយាយនៅថ្ងៃពុធថា ខ្លួនអាចជាសំឡេងស្ថាបនានៅក្នុងកិច្ចពិភាក្សាអង្គការពាណិជ្ជកម្មពិភពលោកស្តីពីបញ្ហានេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


