កូវីដ-១៩
ព្រូរថយន្តម្នាក់វិជ្ជមានកូវីដ១៩ ជិះរថយន្តលក់អំបិលហូរហែឆ្លងកាត់ច្រើនខេត្ត
រដ្ឋបាលខេត្តរតនគិរី បានប្រកាសរកឃើញករណីវិជ្ជមាន ជំងឺកូវីដ១៩ នៅលើខ្លួនបុរសម្នាក់ជាឈ្មោះ ហង់ ហៃសិលា អាយុ៣៧ឆ្នាំ ជាព្រូរថយន្ត មានទីលំនៅ ភូមិថ្មី ឃុំព្រៃទាមាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បុរសរូបនេះ បានធ្វើដំណើរចេញពីខេត្តកំពង់ស្ពឺនៅថ្ងៃទី១៦ ខែឧសភា ទៅទិញអំបិលយកទៅលក់នៅតាមបណ្តាខេត្តនានា។

នៅថ្ងៃទី១៧ ខែឧសភា បុគ្គលរូបនេះ បានចេញដំណើរពីខេត្តកំពត និងលក់អំបិលជាហូរហែតាមផ្លូវ ហើយបានសំរាកមួយយប់ នៅម្ដុំផ្សារស្គន់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយថ្ងៃបន្ទាប់ក៏បានបន្តដំណើរ និងលក់អំបិលជាហូរហែតាមដងផ្លូវចាប់ពីស្គន់ ឆ្លងកាត់ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ រួចមកសំរាកនៅវត្តក្បាលរមាស ខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០ ព្រឹក ក៏បានមកដល់ព្រំប្រទល់ខេត្តរតនគីរីនិងខេត្តស្ទឹងត្រែង នៅចំណុចស្ពានស្រែពក ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ហើយត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកវត្ថុសំណាកដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស រកឃើញអ្នកវិជ្ជមានកូវីដ១៩ តែម្តង។
បច្ចុប្បន្នអ្នកវិជ្ជមានរួមជាមួយអ្នកបើកបររថយន្ត ត្រូវបានយកទៅព្យាបាល និងដាក់ធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគីរី៕ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


