Connect with us

ព័ត៌មានជាតិ

គ្រួសារ​សព​១២​នាក់​ ស្លាប់​ដោយពុល​ស្រា ស​ នៅ​ស្រុក​ល្វាឯម ​ទទួលបាន​អំណោយ​ពីសាខា​កាក​បាទក្រហម

បានផុស

នៅ

គ្រួសារ​សព​ចំនួន​១២​នាក់ ដែល​បាន​ស្លាប់​ដោយសារ​ពុល​ស្រាសបណ្តាលឱ្យស្លាប់​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៩ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ ក្នុង​​ឃុំ​សារិកាកែវ ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ទទួលបាន​អំណោយ​មនុ​ស្ស​ធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ដែល​ចែកជូន​ដល់​គ្រួសារ​សព ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ៥០​គីឡូក្រាម ត្រីខ ១​យួរ ទឹកត្រី ១​យួរ ទឹក​ស៊ី​អ៊ីវ ១​យួរ ប្រេងឆា ១​ដប មី ១​កេស ទឹក​សុទ្ធ ១​កេស ទឹកក្រូច ១​កេស ជែ​ល​លាងដៃ ១​ដប ម៉ាស ១០​បន្ទះ និង​ថវិកា៥០​ម៉ឺន​រៀល ។

លោក គង់ សោ​ភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ កាល​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២១ ​បានធ្វើការ​លើកទឹកចិត្ត និង​ផ្តាំផ្ញើ​ដល់​គ្រួសារ​សព​ត្រូវ​រឹងមាំខិតខំ​ធ្វើ​ការងារ និង​រក​ទទួលទាន ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារគ្រប់គ្រង​កូនចៅ​ឲ្យ​បានល្អ ឲ្យ​កូនៗ​បាន​ចូលរៀន​គ្រប់ៗ​គ្នា និង​ត្រូវ​បន្ត​រក្សា​អនាម័យ​តាម​វិធាន​សុខាភិបាល​ដើម្បី​ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩​។ ​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម