កូវីដ-១៩
ស្រុកស្រែអំបិល កំពុងកក្រើកការឆ្លងជំងឺកូវីដ១៩ អាជ្ញាធរបិទចរាចរណ៍ចេញ-ចូល ៣ ឃុំ
រដ្ឋបាលខេត្តកោះកុងបានប្រកាសពីស្ថានភាពនៃអត្រារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាបន្តបន្ទាប់នៅក្នុងស្រុកស្រែអំបិល ដែលមានប្រភពមកពីកម្មករបម្រើការងារនៅរោងចក្រមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រយៈពេល២ថ្ងៃមកនេះអាជ្ញាធរនៅក្នុងស្រុកស្រែអំបិលកំពុងបង្កើនការបារម្ភអំពីស្ថានភាពជំងឺកូវីដកក្រើកឡើងវិញ ក្រោយអាជ្ញាធររកឃើញមនុស្សឆ្លងជំងឺកូវីដ១៩ដែលជាករណីថ្មីក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ តាមរយៈឧបករណ៍តេស្តរហ័សផ្នែកសុខាភិបាល។

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង ទទួលបន្ទុកកិច្ចការចំពោះកិច្ចទប់ស្កាត់ និងដោះស្រាយវិបត្តិកូវីដរបស់ខេត្ត បានឱ្យដឹងថា ចាប់ពីព្រឹកដល់ម៉ោង២រសៀលថ្ងៃទី២៤ខែឧសភានេះ អាជ្ញាធរមន្រ្តីសុខាភិបាលរកឃើញមនុស្សពាក់ព័ន្ធចំនួន១១នាក់បន្ថែមទៀតបើធៀបនឹងមិ្សលមិញរកឃើញតែ២៣នាក់ ដោយសរុបមានទាំងអស់៣៤នាក់ហើយ។
អភិបាលរងខេត្តកោះកុង ថ្លែងបន្ថែមថា រដ្ឋបាលខេត្តបានដាក់វិធានការជាច្រើនដល់ក្រុមការងារទប់ស្កាត់ដោះស្រាយជំងឺកូវីដ១៩រួចរាល់ រួមមាន ការដាក់ប៉ុស្តិ៍បិទចរាចរណ៍ធ្វើដំណើររបស់ពលរដ្ឋក្នុងភូមិ ស្រង់ស្ថិតិអ្នកឆ្លងថ្មី ព្រមទាំងទីតាំងសម្រាប់ពិនិត្យព្យាបាលជំងឺផងដែរ។

ជាមួយនឹងការកក្រើកនៃអត្រាការឆ្លងកូវីដនេះដែរ លោក ទូ សាវុធ សង្កេតឃើញប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមន្រ្តីជំនាញបានល្អប្រសើរពុំមានការគេសវេសអ្វីនោះទេ។ អ្វីដែលពិសេសពលរដ្ឋសង្ស័យសុខភាពក៏ហ៊ានរាយការណ៍ផ្តល់ព័ត៌មានមកក្រុមគ្រូពេទ្យផងដែរ។
ដំណើរការបិទធ្វើដំណើរចរាចរណ៍ចេញចូលក្នុងឃុំចំនួន៣នៅស្រុកស្រែអំបិល មិនប៉ះពាល់ដល់ការធ្វើដំណើរដឹកជញ្ចូនទំនិញលើកំណាត់ផ្លូវជាតិលេខ៤៨ឡើយ ព្រោះការផ្ទុះជំងឺកូវីដមិនស្ថិតនៅតំបន់នេះ ពោលគឺបិទតែច្រកចេញចេញចូលភូមិខ្លង ភូមិវាលជើង ភូមិវាលត្បូង ភូមិត្រពាំង ភូមិត្រៀក ក្នុងឃុំស្រែអំបិល។ ភូមិសារ៉ាយ ឃុំជ្រោយស្វាយ និងភូមិសាលាម្ខាង ឃុំប្រឹងព្រាវ។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល មានប្រសាសន៍ដែរថា ករណីបើមន្ទីរពេទ្យបង្អែកស្រុកដាក់អ្នកជំងឺកូវីដ រដ្ឋបាលស្រុកបានត្រៀមរួចរាល់ហើយនូវអគារវិទ្យាល័យស្រែអំបិលចំនួន២អគារ មាន៨បន្ទប់ សម្រាប់បម្រើការដល់ពិនិ្យតព្យាបាលអ្នកជំងឺកូវីដ១៩ថ្មី។
តាមការប្រកាសរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបង្ហាញតាមលិខិតកាលពីថ្ងៃទី២៣ ឧសភា ២០២១ បង្ហាញថា មនុស្សប្រុស្រស្រី២៣នាក់រកឃើញថាបានឆ្លងជំងឺកូវីដ១៩ ដោយប្រភពចម្លងបណ្តាលមកពីបុរសឈ្មោះ ម៉ន សុម៉េង អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រធ្វើចំណីសត្វ អាយ តាវ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលធ្លាប់ចូលរួមពិធីបុណ្យសពសាច់ញាតិនៅក្នុងភូមិខ្លុង ឃុំស្រែអំបិល រយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៤ដល់១៦ ឧសភា កន្លងទៅ៕
អត្ថបទៈ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


