សេចក្ដីជូនដំណឹង
ប្រកាសរបស់ក្រសួង បងប្អូនកម្មករអាចឈប់សម្រាក ១ថ្ងៃ នៅថ្ងៃចាក់វ៉ាក់សាំងដូសទី២
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងនៅរសៀលនេះស្តីពីការអនុញ្ញាតិឲ្យនិយោជិកឈប់សម្រាកមួយថ្ងៃដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។
ក្រសួងសង្កត់ធ្ងន់ថា ការរារាំងបុគ្គលណាម្នាក់ មិនឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ គឺល្មើសនឹងច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក៏ដូចជាច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ក្រសួងការងារបន្ថែមថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវជួយជំរុញនិងអនុញ្ញាតឲ្យកម្មករនិយោជិតទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរ ក្នុងប័ណ្ណចាក់វ៉ាក់សាំង។ បើមិនដូច្នេះ ម្ចាស់ ឬរោងចក្រសហគ្រាស នឹងត្រូវទទួលពិន័យជាប្រាក់និងផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះ ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសណាមិនអនុញ្ញាត ឲ្យបងប្អូនកម្មករនិយោជិត បានសម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី២ តាមទីតាំងដែលធ្លាប់ចាក់ដូសទី១ និងតាមថ្ងៃកំណត់ដែលមានសរសេរ ក្នុងប័ណ្ណចាក់វ៉ាក់សាំងនោះ សូមបងប្អូនកម្មករនិយោជិត ជូនដំណឹងមកក្រសួង តាមរយៈទូរស័ព្ទលេខ ០៨៧ ៥២៥ ៦៥៦ និង ០១១ ៨៤៨ ៤៨៦៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង