សុខភាព
តែក្រូចឆ្មារជាឱសថទិព្វការពារទាំងរាងកាយពីរោគរាតត្បាត និងជាភេសជ្ជៈពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ
នេះជាអត្ថប្រយោជន៍សុខភាពទាំង ៥ យ៉ាងនៃការទទួលទានតែក្រូចឆ្មាររាល់ថ្ងៃ៖
១ បង្កើនភាពស៊ាំ

ក្រូចឆ្មារគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមដូចជាវីតាមីន C វីតាមីន B6 ក៏ដូចជា ប៉ូតាស្យូម និង ម៉ាញ៉េស្យូម។ ធាតុទាំងអស់នេះមានតួនាទីសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំនិងការពារអ្នកពីអាឡ័កស៊ីនិងការឆ្លងរោគផ្សេងៗ។ ស្លឹកតែក៏មានផ្ទុកសារជាតិ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកកាន់តែរឹងមាំ។
២ សុខភាពស្បែក

ក្រូចឆ្មារសំបូរទៅដោយលក្ខណៈវៃឆ្លាតដែលធ្វើឲ្យស្បែកមានសភាពស្រស់ថ្លាចេញពីខាងក្នុង។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់ផ្លែឈើក៏ធ្វើឲ្យភេសជ្ជៈមួយនេះក្លាយជាជម្រើសដ៏ល្អក្នុងការបញ្ចូលក្នុងរបបអាហាររបស់អ្នក។ តែក្រូចឆ្មារអាចជួយគ្រប់គ្រងការឡើងមុននិងធ្វើឲ្យសុខភាពស្បែករបស់អ្នកមានភាពប្រសើរឡើង។
៣ គ្រប់គ្រងទំងន់

តែក្រូចឆ្មារគឺជាភេសជ្ជៈដ៏ល្អមួយសម្រាប់អ្នកចង់ស្រកទម្ងន់។ វាជួយបន្សាបរាងកាយនិងជំនួយក្នុងការរំលាយអាហារនិងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកជាច្រើនផងដែរ។
៤ កាត់បន្ថយស្ត្រេស

តែនេះមានបរិមាណច្រើននៃសារជាតិ flavonoids ប៉ូតាស្យូម ម៉ាញ៉េស្យូម ស័ង្កសី ទង់ដែងនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយលើកកម្ពស់សុខភាពខួរក្បាល។ តែក្រូចឆ្មារក្តៅៗអាចជួយបង្កើនអារម្មណ៍ល្អកាត់បន្ថយភាពតានតឹងបានច្រើន។
៥. ប្រយុទ្ធប្រឆាំងនឹងទឹកអាស៊ីតក្នុងក្រពះ

មួយនៃជំងឺរំលាយអាហារទូទៅគឺអាស៊ីដក្នុងក្រពះ ហើយតែទឹកក្រូចឆ្មារមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងរោគសញ្ញាទាំងនោះ។ វាក៏ផ្ទុកនូវជាតិសរសៃចំណីអាហារគ្រប់គ្រាន់ដែលជួយពង្រឹងដល់សុខភាពពោះវៀន និងធ្វើនិយតកម្មមេតាបូលីសផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំព្រងើយកន្តើយ! រោគសញ្ញាទាំងនេះអាចជាជំងឺគាំងបេះដូង
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


