កូវីដ-១៩
ស្ត្រីលក់សណ្ដែកដីដេកស្លាប់ក្នុងផ្ទះ តេស្តឃើញវិជ្ជមានកូវីដ១៩
ស្ត្រីវ័យចំណាស់ជាអ្នកស្ងោរសណ្តែកដីឱ្យកូនចៅយកទៅលក់ពេលយប់បានដេកស្លាប់ក្នុងបន្ទប់ជួល ពេលគ្រូពេទ្យចុះពិនិត្យយកសំណាករកឃើញវិជ្ជមានជំងឺកូវីដ១៩។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៩៖១០ នាទី ព្រឹកថ្ងៃទី ២៧ ខេឧសភា ឆ្នាំ ២០២១ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ជូ វ៉ាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២ បានរាយការណ៍ថា ស្ត្រីចំណាស់ដែលដេកស្លាប់ក្នុងបន្ទប់ជួលនេះត្រូវបានគេស្គាល់ឈ្មោះ គឹម ស៊ុន អាយុ៧៧ឆ្នាំ។លុះនៅវេលាម៉ោង៩៖១០នាទីព្រឹកកូនចៅទៅដាស់ឱ្យងើបមកស្ងោរសណ្តែកដីសម្រាប់យកទៅលក់តែលោកយាយបានស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះអាជ្ញាធរបានរាយការណ៍ទៅគ្រូពេទ្យឱ្យមកចុះមកពិនិត្យសំណាករបស់សពស្រាប់តែរកឃើញមានវីជ្ជមានកូវីដ១៩។
ក្នុងនោះកូនចៅនិងសមាជិកក្នុងគ្រួសារត្រូវបានគ្រូពេទ្យឱ្យធ្វើចត្តាឡីសក័និងបន្តយកសំណាកទៅពិនិត្យ។ ដោយសាច់ញ្ញាតិ បានប្រាប់ថាលោកយាយជាអ្នករាប់លុយពេលកូនចៅត្រឡប់មកពីលក់សណ្ដែកដីវិញ៕ អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


