Connect with us

កូវីដ-១៩

ពលរដ្ឋនៅភ្នំពេញជាង១០ម៉ឺននាក់ទៀត ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩

បានផុស

នៅ

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​រាជធានីភ្នំពេញ ​ចំនួនជាង១០ម៉ឺននាក់ទៀតហើយ ទទួល​បានការចាក់​វ៉ាក់​សាំង​​ការពារ​កូវីដ-១៩ កាល​ពី​ថ្ងៃ​២៦​ឧសភា ដែលធ្វើឱ្យចំនួន​អ្នកចាក់វ៉ាក់សាំងកើនដល់ជាង ១.៨ លាននាក់ (១ ៨២១ ៥៥៩) សម្រាប់តែប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ តែង​បាន​ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ជារឿយៗ និង​បាន​ជំរុញឱ្យ​ ក្រុម​ការ​ងារ​ ក្រុម​គ្រូពេទ្យ​និង​អាជ្ញាធរ​ដែន​ដី សម្រុក​ចាក់​ឱ្យ​បាន​លឿនដើម្បី​ឱ្យ​ការ​ចាក់​វ៉ាក់សាំង​នេះ បាន​គ្រប់​គ្នា​សម្រាប់​អ្នក​រស់​នៅ​ភ្នំពេញ យ៉ាង​យូរ​បំផុត​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​ខាង​មុខ​នេះ ស្រប​តាម​ការកំណត់​របស់​រាជរដ្ឋាភិបាល។

យោង​តាម​របាយការណ៍​របស់រដ្ឋបាលរាជធានី បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៦ឧសភានេះ ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ ក្នុងរាជ​ធានីភ្នំពេញ បានចំនួន១ ៨២១ ៥៥៩នាក់ហើយ ខណៈ​ដែល​ចំនួន​អ្នក​បាន​ចាក់​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ទី​២៦​ឧសភា ម្សិល​មិញ​មាន​ចំនួន​ជាង​១០ម៉ឺន​នាក់(១០៦៧៣៤)។

គិតត្រឹម​ថ្ងៃទី ២៦ ខែឧសភា ចំនួនអ្នកចាក់វ៉ាក់សាំងសរុបទូទាំងប្រទេស បានកើនដល់ ២៣.៦២ ភាគរយ ស្មើនឹង ២ ៣៦៣ ១០១ នាក់ ដែលធៀបនឹងគោលដៅ ១០ លាននាក់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម