Connect with us

ព័ត៌មានជាតិ

យូរបំផុតត្រឹមដើមឆ្នាំ ២០២២ រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋគ្រប់គ្នា

បានផុស

នៅ

តាមរយៈសារជាសំឡេង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ ​«រាជរដ្ឋាភិបាលនឹងខិតខំ​ធ្វើឲ្យសម្រេច​នូវការចាក់វ៉ាក់សាំង​ជូនប្រជាពល​រដ្ឋ​ឲ្យអស់ ឬឲ្យចប់នៅ​ក្នុងឆ្នាំ​នេះ ឬយឺតបំផុតនៅដើមឆ្នាំ​ក្រោយ»។

យោងតាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ការចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុត ហើយបន្តទៅ​ទីប្រជុំជននៅខេត្តកណ្ដាល។ បន្ទាប់មកទៀត នឹងចេញទៅគោលដៅសំខាន់ៗនានា នៅតាមទីប្រជុំជន ទីរួមខេត្ត និងតំបន់រោងចក្រដែលមានកម្មករកកកុញ៕ អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម