ព័ត៌មានជាតិ
រដ្ឋបាលរាជធានី សូមឲ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ផ្ដល់ព័ត៌មានជូនអាជ្ញាធរ នៅពេលបុគ្គលិកសុំច្បាប់សម្រាកដោយសង្ស័យមានជំងឺកូវីដ-១៩
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ ក្នុងរាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារ ត្រូវផ្ដល់ឈ្មោះ អាសយដ្ឋានលេខទូរសព្ទមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃស្វែករកពីការឆ្លងជំងឺកូវីដ១៩ ជូនពួកគាត់។
ក្នុងសេចក្ដីជូនដំណឹងនេះមានន័យថា កន្លងមកមានបុគ្គលិកដែលបម្រើការ នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុននានា និងអាជីវកម្មដ្ឋានគ្រប់ប្រភេទ ដែលមានអាការមិនស្រួលខ្លួន ក៏បានសុំការអនុញ្ញាតឈប់សម្រាកពីការងារ មួយរយៈ ក្រោយពីបានធូរស្បើយពួកគាត់ក៏បានចូលបម្រើការងារវិញ ដោយពុំបានដឹងថា ខ្លួនឯងមានផ្ទុកជំងឺកូវីដ-១៩ហើយមានបុគ្គលិកមួយចំនួនទៀតដែលសង្ស័យថា បានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយភ្ញៀវមានផ្ទុកជំងឺកូវីដ-១៩ ក្រោយពីបានទទួលព័ត៌មាននេះ ទើបពួកគាត់បានសុំការអនុញ្ញាត ឈប់សម្រាកពីការងារទៅយកសំណាកដោយខ្លួនឯង ដោយពុំបានជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋាន ឬអ្នកគ្រប់គ្រងនៅកន្លែងបំពេញការងារទាំងអស់ខាងលើ បន្ទាប់ពីយកសំណាករួចពួកគាត់បានវិលត្រឡប់ទៅបំពេញការងារវិញជាធម្មតា និងពុំបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ដើម្បីរង់ចាំលទ្ធផលពីការធ្វើសំណាករបស់ខ្លួន ជាហេតុនាំឲ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់បុគ្គលិកផ្សេងទៀតបំពេញការងារជាមួយ ពេលទទួលលទ្ធផលវិជ្ជមានកូវីដ-១៩។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងឈានទៅដល់ការកាត់ផ្តាច់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» រដ្ឋបាលរាជធានីភ្នំពេញស្នើសុំដល់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារត្រូវផ្តល់ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃស្វែងរកពីការឆ្លងកូវីដ-១៩ជូនពួកគាត់។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងនៅតាមបណ្ដាខណ្ឌទាំង១៤ ដើម្បីពួកគាត់ងាយស្រួលក្នុងការផ្ដល់ព័ត៌មានផងដែរ៕
ដោយ ៖ ស្រីរ័ត្ន


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


