ព័ត៌មានជាតិ
ចាប់ខ្លួនពាណិជ្ជករ ឌួង ហេម៉ាលីស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ និងប្រតិបត្តិការទូទាត់ប្រាក់
ស្ត្រីពាណិជ្ជករ មួយរូបត្រូវបានសមត្ថកិច្ចគរបាលនាយកដ្ឋានព្រហ្មទណ្ឌចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។

ស្ត្រីជនត្រូវចោទឈ្មោះ ឌួង ហេម៉ាលីស អាយុ៣៥ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅ ផ្លូវ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមកំបាំងមុខ ចុះថ្ងៃទី ៣១មករា ២០១៩ ដោយវិនិច្ឆ័យសេចក្ដីផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២ឆ្នាំពីបទ មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន។

ដោយសារអំណាចនៃសាលក្រមនេះចូលជាស្ថាពរទើបកាលពីថ្ងៃទី ០២កុម្ភៈ ឆ្នាំ២០១៩ លោកចៅក្រម សេង រិទ្ធី បានចេញដីកាបង្គាប់អោយសមត្ថកិច្ចសាធារណៈចាប់ខ្លួនពិរុទ្ធជនឈ្មោះ ឌួង ហេម៉ាលីស យកមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ ហើយទើបនៅថ្ងៃទី ០២មិថុនា ឆ្នាំ២០២១នេះ នគរបាលបានចាប់ខ្លួនជនត្រូវចោទមកប្រគល់អោយតុលាការតែម្ដង៕

មករា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២១ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា