កូវីដ-១៩
ម្ចាស់ហាងសំអាងការ និងម្ដាយរកឃើញវិជ្ជមានកូវីដ១៩ អាជ្ញាធរចុះហ៊ុមព័ទ្ធទីតាំងបន្ទាន់
លោក យ៉ិន សាវេន អភិបាលក្រុងកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២ ខែមិថុនា បានដឹកនាំអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងដាក់ខ្សែហ៊ុមព័ទ្ធ ហាងសំអាងខ្លួនមួយកន្លែង ខេត្តនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយបានរកឃើញ ឈ្មោះ មៃ ពិសី ភេទស្រី អាយុ៣២ឆ្នាំ ជាម្ចាស់ហាង និងម្តាយ ឈ្មោះ ណុប តម អាយុ៦៧
ឆ្នាំ មានវិជ្ជមានកូវីដ១៩។

ក្នុងពេកនោះដែរលោកអភិបាល ក្រុងក៏បានធ្វើការណែនាំអ្នកដែលពាក់ព័ន្ធដោយផ្ទាល់និងដោយប្រ យោលត្រូវតែដាក់ខ្លួនរស់ នៅដោឡែកធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ដោយត្រូវធ្វើសំណាកជាមួយក្រុមគ្រូពេទ្យ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ចូលក្នុងក្រុមគ្រួសារនិងសហគមន៍។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានបញ្ជាក់ថា គឺពិតជារកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២ នាក់ លើម្ចាស់ហាងពិសីសំអាងការ និងម្តាយមែន អ្នកវិជ្ជមានទាំង០២ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើ ម្បីសម្រាកព្យាបាល ចំណែកអ្នកដែលពាក់ព័ន្ធនឹងត្រូវចុះយកសំ ណាកបន្តទៀត៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


