ព័ត៌មានជាតិ
គួរប្រុងប្រយ័ត្ន បងប្អូនដែលប្រើផ្ទាំងស្រូបពន្លឺព្រះអាទិត្យ សូឡា ដាក់នៅលើដំបូលផ្ទះ
កន្លងមកគេធ្លាប់ឃើញមានការចែករំលែក និងផ្សព្វផ្សាយនៅលើបណ្តាញសារព័ត៌មួយចំនួនរួចមកហើយ ទាក់ទងករណីគ្រោះធម្មជាតិរន្ទះបាញ់ទៅលើផ្ទាំងស្រូបពន្លឺព្រះអាទិត្យ សូឡា ដែលប្រជា ពលរដ្ឋភាគច្រើនតែដាក់នៅលើដំបូលផ្ទះ។
តាមការកត់សម្គាល់ ចំពោះករណីខ្លះបានបង្កគ្រោះថ្នាក់អាចរបួស ឬរហូតបាត់បង់ជីវិតដល់ម្ចាស់ផ្ទះ។ ចំណែកករណីខ្លះទៀត គឺមិនបានបង្កគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះទេ ពោលគឺគ្រាន់តែខូចខាតរបស់មួយចំនួនតែប៉ុណ្ណោះ។

ជាក់ស្តែងកាលពីល្ងាចម្សិលមិញ មានការបង្ហោះនៅលើគណនីហ្វេសប៊ុកមួយដែលបានបង្ហាញ និងរៀបរាប់អំពីហេតុការណ៍ដ៏រន្ធត់នៃគ្រោះធម្មជាតិ ដែលបានបាញ់ទៅលើផ្ទាំងសូឡាកំពុងដាក់នៅលើដំបូលផ្ទះ ដើម្បីទាញយកថាមពលព្រះអាទិត្យប្រើប្រាស់នាអំឡុងមានភ្លៀងធ្លាក់មួយមេ។
ប្រភពបានលើកឡើងថា ធ្លាប់តែឃើញព័ត៌មាន ឥឡូវជួបផ្ទាល់ ,សូមបងប្អូនដែលប្រើផ្ទាំងស្រូបពន្លឺព្រះអាទិត្យ(សូឡា)ដាក់លើដំបូលផ្ទះប្រុងប្រយ័ត្នផង បើអាចកុំដាក់លើដំបូលផ្ទះ គួរតែដាក់ឆា្ងយពីផ្ទះ ឬកន្លែងណាដែលគិតថាអាចមានសុវត្ថិភាព ព្រោះប្រឈមនឹងរន្ទះណាស់។

ប្រភពបន្តថា ជាក់ស្តែងភ្លៀង១មេមុននេះ(រសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១)បាញ់ផ្ទាំងសូឡាដែលដាក់លើដំបូលផ្ទះ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ជាមួយគ្នានេះក៏មានការលើកឡើងថា ដើម្បីការពារគ្រោះថ្នាក់នេះដែលកើយឡើងដោយចៃដន្យឬសុវត្ថិភាពនោះ គួរតែដាក់កន្លែងណាមួយឆ្ងាយពីផ្ទះបន្តិចប្រសើរជាងយកដាក់លើដំបូលផ្ទះ៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


