Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន លេងខ្លាំងៗដល់ប្រទេសមួយចំនួនដែលមិនប្រើប្រាស់វ៉ាក់សាំងរបស់រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានរិះគន់ការហាមឃាត់ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់រុស្ស៊ី ដែលបានដាក់ដោយប្រទេសមួយចំនួន ទោះបីជាការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ បង្ហាញពីប្រសិទ្ធភាពក៏ដោយ ដោយសង្កត់ធ្ងន់ថា ការរឹតត្បិតបែបនេះ គឺមិនសមហេតុផល និងមានចេតនាផ្នែកនយោបាយ។

លោក ពូទីន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយ នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិ ទីក្រុង St. Petersburg (SPIEF) កាលពីថ្ងៃសុក្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្ដី ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik លោក ពូទីន បាននិយាយថា “ខ្ញុំសូមរំឭកអ្នកថា វ៉ាក់សាំងរុស្ស៊ី ត្រូវបានគេទទួលស្គាល់ថាមានសុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត ។ ប្រសិទ្ធភាពគឺលើសពី ៩៦ ភាគរយ ហើយយោងតាមអាជ្ញាធរនិយតកររបស់យើង បានឲ្យដឹងថា មិនមានអ្នកស្លាប់ ដោយសារការប្រើប្រាស់វ៉ាក់សាំងនេះទេ” ។

គួររំឭកថា ប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំង Sputnik V ដំបូងបង្អស់លើលោក កាលពីខែសីហា ឆ្នាំ ២០២០ ។ ក្រៅពីវ៉ាក់សាំង Sputnik V ប្រទេសរុស្ស៊ីក៏បានបង្កើតវ៉ាក់សាំងចំនួន ៣ ផ្សេងទៀតផងដែរ គឺវ៉ាក់សាំង EpiVacCorona វ៉ាក់សាំង CoviVac និងវ៉ាក់សាំងចាក់មួយដូស Sputnik Light ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ លោក ពូទីន ប្រាប់ប្រជាជនបោះបង់គំនិតសង្ស័យលើការចាក់វ៉ាក់សាំង ហើយថា វ៉ាក់សាំងរុស្ស៊ី គឺគួរឲ្យទុកចិត្ត និងមានសុវត្ថិភាពបំផុតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម