Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​កំពុង​ឈឺ​ក្បាល​រឿង​លក់​ឧបករណ៍​តេស្ត​កូវីដ​តាម​អនឡាញខុសច្បាប់

បានផុស

នៅ

អាជ្ញាធរ​សុខាភិបាល​វៀតណា​បាន​កំពុង​​ព្រមាន​ដល់​ប្រជាជន​ដែល​ប្រើ​ប្រាស់​ឧបករណ៍​តេស្ត​កូវីដ-១៩​​គ្មាន​ច្បាប់​​​អនុញ្ញាត​​​ដែល​​កំពុង​​ផ្សព្វផ្សាយ​តាម​អនឡាញ​​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

អ្នក​លក់​​តាម​អនឡាញ​ម្នាក់​បាន​និយាយ​​នៅ​ពេល​ប្រទេស​វៀតណាម​កំពុង​ទទួល​រង​រលក​កូវីដ-១៩​​ថា ៖«ឧបករណ៍​ធ្វើតេស្ត​កូវីដ-១៩ជាង​១០០កញ្ចប់​ទទួល​បាន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទើប​មក​ដល់។ សូម​ប្រញាប់​​​ទិញ​ឲ្យ​បាន​លឿន»។

អ្នក​លក់​រូប​នេះ​បាន​បញ្ជាក់​ថា កញ្ចប់​នីមួយ​ៗ​មាន​ឧបករណ៍​​​២​ដើម​​តម្លៃ២៨.៣៤​ដុល្លារ​អាមេរិក​​ដែល​មានគុណភាព​ល្អ​៩៩%។ ដំណើរ​ការ​ធ្វើ​តេស្ត​ប្រើ​ពេល​ត្រឹម​តែ​១៥​នាទី​​ប៉ុណ្ណោះ»។ នារី​លក់​ម្នាក់​​​នេះ​​ថែម​ទាំង​ភ្ជាប់​នូវ​បណ្តាញ (Link) ទៅ​នឹង​អត្ថបទ​​ដើម្បី​បង្ហាញ​ពី​​ផលិត​ផល​ទាំង​នោះ​ល្បី​ល្បាញ​​​យ៉ាង​ណា​ដែល​ស្ថិត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

កញ្ចប់ឧបករណ៍​តេស្ត​កូវីដ-១៩​ដែល​លក់​នៅ​វៀតណាម​តាម​អនឡាញ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា នៅ​ពេល​អ្នក​សារព័ត៌មាន​​បាន​សួរ​ពី​ឯកសារ​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ពីឈ្មោះ​ក្រុម​ហ៊ុន​ដែល​នាំ​ចូល​ផលិតផល​ទាំង​នោះ​ចូល​ប្រទេស​វៀតណាម អ្នក​លក់​រូប​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​ទេ។

ជា​មួយ​គ្នា​នេះ អ្នក​លក់​ម្នាក់​ទៀត​បាន​និយាយ​ថា ឧបករណ៍​តេស្ត​បាន​នាំ​ចូល​មក​ពី​​​កូរ៉េ​ខាង​ត្បូង។ ផលិត​ផល​ទាំង​នោះមិន​ស្រប​ច្បាប់​ទេ ហើយ​ក៏​មិន​ត្រូវ​បាន​នាំ​ចូល​តាម​ច្រក​​ផ្លូវ​ការ​ដែរ។ កញ្ចប់​នីមួយ​ៗ​មាន​ឧបករណ៍​ពីរ​ដើម​ដែល​មានតម្លៃ៣០.០៣​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​លក់​ឧបករណ៍​មួយ​ដើម​តម្លៃ​១៥.២៦​ដុល្លារ​អាមេរិក។

អ្នក​លក់​រូប​នេះ​បាន​និយាយ​ថា ៖«​គ្រាន់​តែ​ធ្វើ​តេស្ត​តាម​រន្ធ​ច្រមុះ ហើយ​រង់​ចាំ​១៥​ទៅ​២០​នាទី។ លោត​សញ្ញា​មួយ​មានន័យ​ថា អវិជ្ជមាន តែ​បើ​លោត​សញ្ញា​ពីរ​មាន​ន័យ​ថា វិជ្ជមាន»។ គាត់​បន្ថែម​ថា មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​របស់​គាត់​​​មាន​ឧបករណ៍​នេះ​ប្រើ​គ្រប់​គ្នា។

ឧបករណ៍​តេស្ត​ផ្សេង​ទៀត​ផលិត​នៅ​ប្រទេស​ចិន​ក៏​កំពុង​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​អនឡាញ​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​គ្មាន​ឧបករណ៍​ណា​មួយត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រសួង​សុខាភិបាល​ឡើយ។

លោក Nguyen Dinh Anh ប្រធាន​ទំនាក់​ទំនង​​នៅ​ក្រសួង​សុខាភិបាល​វៀតណាម​បាន​និយាយ​ថា ប្រជា​ជន​វៀតណាមមិន​គួរ​ទិញ​ឧបករណ៍តេស្ត​ទាំង​នោះ​ទេ ពី​ព្រោះ​គុណភាព​មិន​ស្តង់ដារ​ដែល​អាច​ធ្វើ​ឲ្យ​ការ​​​ឆ្លង​កាន់​តែ​ខ្លាំង​​ឡើង​ដោយសារ​លទ្ធផល​អវិជ្ជមាន​ក្លែង​ក្លាយ។

អាជ្ញាធរ​គ្រប់​គ្រង​ទី​​​ផ្សារ​បាន​និយាយ​ថា ពួក​គេកំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ការ​លក់​ផលិត​ផល​តេស្ត​ទាំង​នោះនៅ​​តាម​អនឡាញ ហើយ​នឹង​ផ្តន្ទាទោស​ចំពោះ​អ្នក​ណា​ដែល​រក​ឃើញពី​ការ​រំលោភ​បំពានច្បាប់។

សកម្មភាព​គ្រប់​គ្រង​កូវីដ-១៩នៅ​វៀតណាម

អនុប្រធានត្រួត​ពិនិត្យ​ទី​ផ្សារ​វៀតណាម លោក​ Nguyen Duc Le បាន​លើក​ឡើង​ថា ផលិត​ផល​ដែល​ពាក់​ព័ន្ធ​នឹង​សុខភាព​របស់​មនុស្ស​ត្រូវ​តែ​ទទួល​បាន​ការ​អនុញ្ញាត​​ដោយ​​ច្បាប់​ពី​​ក្រសួង​សុខាភិបាល ហើយ​ប្រជា​ជន​មិន​​គួរទិញ​ផលិត​ផល​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​ដែល​លក់​តាម​អនឡាញ​ទេ។

អាជ្ញាធរ​ទី​ផ្សារ​ក្រុងហាណូយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រក​ឃើញ​ឧបករណ៍​ធ្វើ​តេស្ត​កូវីដ-១៩ខុស​ច្បាប់​​​លើក​ដំបូង​ដែល​មាន​ចំនួន​២៩​ប្រអប់​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​យក​មក​ពី​ប្រទេស​ចិន។

ប្រទេស​វៀតណាម​ប្រើ​ឧបករណ៍​​ RT-PCR ជា​ចម្បង​សម្រាប់​ការ​ធ្វើ​តេស្ត​កូវីដ-១៩។ អាជ្ញាធរសុខាភិបាល​ក៏​ប្រើ​ឧបករណ៍​តេស្ត​លឿន​រហ័ស​ដែល​មាន​អត្រា​គុណភាព​៧០​ទៅ​៧៥​% ប៉ុន្តែ​​គ្រាន់​តែ​ដើម្បី​បង្កើន​ល្បឿន​ទប់​ស្កាត់​នៅ​តំបន់​ដែល​មាន​ហានិភ័យ​ឆ្លង​ខ្ពស់​ប៉ុណ្ណោះ។

បច្ចុប្បន្ន​នេះ ប្រទេស​វៀតណាម​ មាន​ស្ថាប័ន​តែ​២​ប៉ុណ្ណោះ​​​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យផលិត​ឧបករណ៍​តេស្ត​រហ័ស​​គឺ​​ក្រុម​ហ៊ុន​​ Viet A Corporation (​​​សហការ​ជា​មួយ​សាកល​វិទ្យាល័យវិជ្ជសាស្ត្រ​យោធា) និង​ក្រុម​ហ៊ុន Sao Thai Duong (Sunstar Jsc)៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម