ព័ត៌មានជាតិ
រដ្ឋាភិបាលប្រកាសរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀនផ្នែកវិស័យសុខាភិបាលតាមអនឡាញ
ភ្នំពេញ ៖ គណៈកម្មការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានឹងរៀបចំការប្រលងអនឡាញដើម្បីជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រនិងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលសម្រាប់ឆ្នាំសិក្សា២០២០ ២០២១។
លោកបណ្ឌិតសភាចារ្យហ៊ីងថូរ៉ាស៊ី ប្រធានគណៈកម្មការប្រឡងថ្នាក់ជាតិសម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលបានឲ្យដឹងក្នុងសេចក្តីជួនដំណឹងចុះថ្ងៃទី៧មិថុនានេះថា ការប្រឡងតាមអនឡាញនេះដោយសារស្ថានភាពជំងឺកូវីដ ១៩ដែលទាក់ទិនទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមិនទាន់បានធូរស្រាលនៅឡើយ។

លោក បណ្ឌិតសភាចារ្យ បានបន្តថា ដូចនេះទើបគណៈកម្មការសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានឹងរៀបចំការប្រលងអនឡាញសម្រាប់បេក្ខជនបេក្ខនារីដែលបានដាក់ពាក្យចូលរួមប្រឡងរួចហើយកាលពីថ្ងៃទី២២ខែមករាឆ្នាំ ២០២១សម្រាប់ការបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល។

លោក បណ្ឌិតសភាចារ្យ បានបន្តទៀតថា ចំពោះការប្រឡងសាកល្បងលើកទី១នឹង ប្រព្រឹត្តទៅនៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១ ចាប់ពីម៉ោង២រសៀលដល់ម៉ោង ៣រសៀលនិងលើកទី២នៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១ចាប់ពីម៉ោង២រសៀលដល់ម៉ោង៣រសៀល។
លោក បណ្ឌិតសភាចារ្យ បានបន្ថែមទៀតថាការប្រឡងបែងចែកបេក្ខជនបេក្ខនារីជា៣ ក្រុម។ ក្រុមទី១សម្រាប់បេក្ខជនបេក្ខនារីប្រឡងចូលរៀនថ្នាក់វេជ្ជបណ្ឌិតទូទៅថ្នាក់ទន្តបណ្ឌិតទូទៅនិងថ្នាក់បរិញ្ញាបត្រឆ្មប ។ ក្រុមទី២ សម្រាប់បេក្ខជនបេក្ខនារីប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រឱសថ ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកនិងថ្នាក់បរិញ្ញាបត្រព្យាបាលដោយចលនានិង ក្រុមទី ៣ សម្រាប់បេក្ខជនបេក្ខនារីប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក បរិញ្ញាប័ត្ររងព្យាបាលដោយចលនានិងថ្នាក់បរិញ្ញាបត្ររងវិទ្យុសាស្ត្រ។
លោក បណ្ឌិតសភាចារ្យ បានបញ្ជាក់ថា កម្មវិធីប្រលងមានចំនួនពីរថ្ងៃគឺ នៅ ថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២១ ពេលព្រឹកសម្រាប់ក្រុមទី១និង ពេលរសៀលសម្រាប់ក្រុមទី២។ចំណែកនៅថ្ងៃទី២៩ ខែមិថុនាពេលព្រឹកសម្រាប់ក្រុមទី៣។
លោក បណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា បេក្ខជនបេក្ខនារីត្រូវមានឈ្មោះក្នុងបញ្ជីរាយនាមបេក្ខជនចូលរួមប្រឡងថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រនិងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលសម្រាប់ឆ្នាំសិក្សា២០២០ ២០២១នាសម័យប្រឡងថ្ងៃទី២៨និង២៨ខែមិថុនាទើបអាចចូលរួមប្រលងតាមកម្មវិធីអនឡាញបាន។
លោក បណ្ឌិតសភាចារ្យ បានបន្ថែមថា បេក្ខជនបេក្ខនារីត្រូវរកកន្លែងដែលមានអ៊ីនធឺណិតខ្លាំងនិងសុវត្ថិភាពដើម្បីធានាថា មិនរំខានដល់ដំណើរការប្រឡងហើយគណៈកម្មការមិនទទួលខុសត្រូវចំពោះការរំខានការប្រឡងដែលបណ្ដាលមកពីបញ្ហាអ៊ីនធឺណិតរបស់ប្រទេសនោះទេ៕
ដោយ ៖ សំអឿន


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


