Connect with us

KPT+

មកស្គាល់​បុរសអ្នកមាន​បំផុតនៅវៀតណាម

បានផុស

នៅ

ដើម្បីកំណត់អត្តសញ្ញាណអ្នកមានបំផុតនៅវៀតណាម ទស្សនាវដ្តី CEOWORLD បានពិនិត្យមើលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន។ ព័ត៌មានបន្ថែម អំពីមហាសេដ្ឋីនានា​នៅហាណូយនិងហូជីមិញ បានមកពីសន្ទស្សន៍សកលរបស់ទស្សនាវដ្តី Forbes សន្ទស្សន៍មហាសេដ្ឋី Bloomberg សូចនាករបញ្ជីឈ្មោះរបស់ទស្សនាវដ្តី CEOWORLD និងតួលេខប៉ាន់ស្មានមាននៅស្តុកសហរដ្ឋអាមេរិក។

ទីបំផុត ទស្សនាវដ្តី Forbes បានទទួលស្គាល់ លោក Pham Nhat Vuong ជាមហាសេដ្ឋីដំបូងគេពីប្រទេសវៀតណាមកាលពីឆ្នាំ ២០១៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទ្រព្យសម្បត្តិពិតប្រាកដរបស់លោកបច្ចុប្បន្នត្រូវបានគេប៉ាន់ស្មានថាមានចំនួន ជាង ៦.៨ ប៊ីលានដុល្លារអាមេរិក។

លោក Pham Nhat Vuong ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនមួយបានចុះបញ្ជីធំជាងគេនៅវៀតណាម បើមើលលើតម្លៃទីផ្សារនាខែវិច្ឆិកា ២០១៩។

ដោយ​ទើបនឹងបានប្រារព្ធពិធីសម្ពោធស្មាតហ្វូនដំបូងគេ៣ម៉ាក​នៅទីក្រុងហូជីមិញ Vingroup បានបង្ហាញទៅពិភពលោក ពីការរីកចម្រើន​ដ៏សំខាន់និងកម្រមានមួយមួយ សម្រាប់សហគ្រាសវៀតណាម ដែលបានដំណើរការជោគជ័យខ្លាំង​រួចហើយនៅក្នុងឧស្សាហកម្មផ្សេងៗជាមុន ដូចជាអចលនទ្រព្យ ការលក់រាយនិងសម្ភារៈថែទាំសុខភាពជាដើម មុនហក់ចូលតិចណូឡូជី។

Vingroup បានបង្ហាញស្មាតហ្វូនចំនួន ៤ ម៉ូឌែល របស់ខ្លួនក្រោមឈ្មោះយីហោ Vsmart កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ ដែល​ទូរសព្ទនេះនឹងអាចរកបានអតិថិជននៅប្រទេសវៀតណាមក៏ដូចជាទីផ្សារក្រៅប្រទេសរួមមាន ប្រទេសរុស្ស៊ី និងអេស្ប៉ាញ។

សម្រាប់ទីផ្សារក្នុងស្រុក តម្លៃរបស់ទូរសព្ទត្រូវបានកំណត់រួចហើយ ចន្លោះពី ២.៤៩ ទៅ ៦.២៩ លានដុង ស្មើពី ១០៧ ទៅ ២៧០ ដុល្លារ។

ក្រុមហ៊ុន Vinfast ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ក្រុមហ៊ុនដដែលនេះ បានចាប់ផ្តើមបើកដំណើរការនៅខែកញ្ញាឆ្នាំ ២០១៧ នៅទីក្រុងកំពង់ផែ Hai Phong ជាមួយ​រោងចក្រចំនួន ៥ កន្លែង ដែលមានមហិច្ឆតាផលិតរថយន្តរហូតដល់ ៥០០,០០០ គ្រឿងក្នុងមួយឆ្នាំ នៅត្រឹម​ឆ្នាំ ២០២៥ ។ គេកំពុង​មានបំណងចង់បង្កើតយីហោរថយន្តរបស់វៀតណាម ដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។

លោក Pham Nhat Vuong កើតនៅថ្ងៃទី ៥ ខែសីហាឆ្នាំ ១៩៦៨ នៅហៃហ្វុង។ គ្រួសារខាងឪពុកមានដើមកំណើតនៅហៃហ្វុងនៅភាគខាងជើងដែលនៅទីនោះ ឪពុករបស់លោកបានបម្រើការផ្នែកការពារដែនអាកាសនៃ​កងទ័ពវៀតណាម ហើយម្តាយជាម្ចាស់កូនហាងមួយ ។ គ្រួសារនេះមានប្រាក់ចំណូលតិចតួច។ Pham Nhat Vuong ធំធាត់នៅហាណូយដោយ​បានបញ្ចប់ការសិក្សានៅវិទ្យាល័យគីមលៀនក្នុងឆ្នាំ ១៩៨៥ ។

នៅឆ្នាំ ១៩៨៧ លោកបានចូលសាកលវិទ្យាល័យរ៉ែ និង ភូគព្ភសាស្ត្រទីក្រុងហាណូយ ហើយត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីដើម្បីសិក្សាបន្ត។ បន្ទាប់ពីបញ្ចប់ការសិក្សាលោកបានរៀបការ ហើយបានផ្លាស់ទៅនៅប្រទេសអ៊ុយក្រែន។

យោងតាមសន្ទស្សន៍បញ្ជីទ្រព្យសម្បត្តិវៀតណាមនៃទស្សនាវដ្តី CEOWORLD សម្រាប់ឆ្នាំ ២០១៩ ជាមួយទឹកប្រាក់ប្រមាណ ៧.៧ ប៊ីលានដុល្លារលោក Pham Nhat Vuong ជាម្ចាស់លើក្រុមហ៊ុនឯកជនធំជាងគេនៅប្រទេសវៀតណាមដែលលូកដៃមិនថា វិស័យបដិសណ្ឋារកិច្ច ការលក់រាយភ័ស្តុភារ កសិកម្ម អប់រំ និងសុខាភិបាល។

អ្នកមាន​លេខ ២ សម្រាប់ប្រទេសវៀតណាម បានទៅប្រធានក្រុមហ៊ុនអាកាសចរណ៍ VietJet លោកស្រី ង្វៀងធីភួងថុង (Nguyen Thi Phuong Thao) ដែលមានទ្រព្យសម្បត្តិ ២.៣ ប៊ីលានដុល្លារ។ លោកស្រីគឺជាមហាសេដ្ឋីស្ត្រីបង្កើតទ្រព្យ​ដោយ​ដៃ​ខ្លួនឯងដំបូងគេបង្អស់នៅប្រទេសវៀតណាម ក៏ជាស្ត្រីដែលមានទ្រព្យច្រើនជាងគេបង្អស់​នៅអាស៊ីអាគ្នេយ៍៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ ជីវិតពិតកំពូលសេដ្ឋី Mukesh Ambani និងគំរូអាជីវកម្មដែលផ្លាស់ប្តូរសេដ្ឋកិច្ច​ឥណ្ឌា

ចុចអាន៖ ជីវិត​ពិត​មហាសេដ្ឋី​កំពូលៗ​ ដែល​កំពុង​សោយសុខ​លើ​ដែនកោះ​តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម