ព័ត៌មានអន្ដរជាតិ
ដួលរលំអគារនៅ Mumbai ឥណ្ឌាស្លាប់មនុស្ស១១នាក់ក្នុងនោះកុមារ៨នាក់
យ៉ាងហោចណាស់មនុស្ស១១នាក់ ក្នុងនោះមានកុមារ៨នាក់បានស្លាប់ បន្ទាប់ពីអគារស្នាក់នៅមួយក្នុងទីក្រុង Mumbai បានដូលរលំទៅលើអគារផ្សេងទៀតនៅថ្ងៃពុធ វេលាម៉ោង១២យប់។ នេះបើតាមមន្ត្រីមូលដ្ឋានបាននិយាយ។

មន្ត្រីបាននិយាយថា ឧបទ្ទវហេតុដួលរលំអគារនេះបានកើតឡើងនៅពាក់កណ្តាលយប់នៅភាគខាងជើងជាយក្រុង Mumbai។ មនុស្សជាងច្រើននាក់អាចនឹងជាប់នៅក្រោមគំនរអគារបាក់បែក។ មនុស្ស៨នាក់បានរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅជិតនោះ។ អគារនេះមានកម្ពស់៤ជាន់ស្ថិតនៅតំបន់ Malwani នៅ Malad West ក្នុងទីក្រុង Mumbai។
តាមវីដេអូទូរទស្សន៍ផ្សាយបង្ហាញពីក្រុមការងារជួយសង្គ្រោះកំពុងដុតដៃជើងដើម្បីកាយគំនរបាក់បែកស្វែងរកជនរងគ្រោះបន្តទៀត ខណៈសាច់ញាតិ និងមនុស្សជាច្រើនបានកំពុងនៅជុំវិញនោះ។
គ្រោះថ្នាក់នៃការដួលរលំអគារនេះជាឧបទ្ទវហេតុកើតឡើញញឹកញាប់នៅក្នុងទីក្រុងសេដ្ឋកិច្ច Mumbai របស់ប្រទេសឥណ្ឌានៅក្នុងរដូវខ្យល់មូសុង។ នៅថ្ងៃពុធគឺជាថ្ងៃទី១ដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងទីក្រុងនៃប្រទេសឥណ្ឌាមួយនេះ។

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


