កូវីដ-១៩
អភិបាលខេត្តតាកែវ ទទួលសម្ភារ:ពីសប្បុរសជនសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានទទួលអំណោយជាសម្ភារ: និងថវិកាមួយចំនួនពីលោកឧកញ្ញ៉ា គង់ ចាន់ដេត និងលោកជំទាវ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងការរីករាលដាលនូវជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តតាកែវ ។

លោក អ៊ូច ភា អភិបាលខេត្តក៏បានថ្លែង អំណរគុណដល់លោកឧកញ្ញ៉ា និងលោកជំទាវ ដែលបាននាំយកនូវសម្ភារ: និងថវិកាមួយចំនួនធំប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាការចូលរួមចំណែកដ៏មានសារសំខាន់ ក្នុងគ្រាដែលរដ្ឋបាលខេត្ត កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តតាកែវ ។
តាមរយៈការផ្តល់អំណោយទាំងនេះដល់រដ្ឋបាលខេត្ត រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតនិងរងផលប៉ះពាល់ដោយសារកូវីដ១៩ ។

សូមជម្រាបជូនថា អំណោយរបស់លោកឧកញ្ញ៉ា គង់ ចាន់ដេត និងលោកជំទាវ ផ្តល់ជូនរដ្ឋបាលខេត្តតាកែវ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតកូវីដ-១៩ រួមមាន ឧបករណ៍ត្តេសរហ័ស ចំនួន២០០ គ្រែពេទ្យចំនួន ១០០ ម៉ាស់ ៤កេសធំ ទឹកសុទ្ធវីតាល់ ២០០កេស អាល់កុល ១៤៥លីត្រ និងថវិកា ១០លានរៀល ៕
អត្ថបទ ៖ រ៉ាវុទ្ធ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


