ព័ត៌មានអន្ដរជាតិ
ចិន រកឃើញវីរុសកូរ៉ូណា ២៤ប្រភេទផ្សេងៗគ្នា នៅក្នុងខ្លួនសត្វប្រចៀវ
ក្រុមអ្នកស្រាវជ្រាវចិនបានអះអាងថា ពួកគេធ្លាប់បានរកឃើញវីរុសកូរ៉ូណា ២៤ប្រភេទផ្សេងៗគ្នា នៅក្នុងខ្លួនសត្វប្រចៀវ។
ការរកឃើញរបស់ពួកគេនៅក្នុងតំបន់តូចមួយនៃខេត្ត Yunnan ភាគនិរតីប្រទេសចិនបានបង្ហាញថា មានភាពខុសៗគ្នានៃប្រភេទវីរុសកូរ៉ូណាក្នុងខ្លួនសត្វប្រចៀវ ដែលអាចចម្លងរាលដាលដល់មនុស្សបាន។
ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Shandong និយាយថា វីរុសកូរ៉ូណាមួយប្រភេទដែលត្រូវបានរកឃើញនៅក្នុងសំណាកសត្វប្រចៀវ គឺមានភាពស្រដៀងទៅនឹងវីរុស SARS-CoV-2 ដែលកំពុងបង្កឲ្យមានជំងឺរាតត្បាតកូវីដ-១៩។
ប៉ុន្តែការស្រាវជ្រាវនេះ បានកើតឡើងចំពេលដែលប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការពិនិត្យពិច័យកាន់តែខ្លាំងឡើងថាតើ វីរុសនោះបានលេចចេញពីមន្ទីរពិសោធន៍ទីក្រុង អ៊ូហាន មែនឬក៏អត់។
ហើយការសិក្សាដែលដឹកនាំដោយសកលវិទ្យាល័យ Oxford នៅសប្តាហ៍នេះ បានដាក់ការសង្ស័យលើការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវចិន។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានរកឃើញភស្ដុតាងដែលថា សត្វប្រចៀវ ឬសត្វពង្រូល ត្រូវបានរក្សាទុកនៅផ្សារសើមទីក្រុង អ៊ូហាន ដូចការអះអាងថា ជាកន្លែងផ្ទុះវីរុសនោះទេ។
ក្រុមអ្នកស្រាវជ្រាវចិន បានប្រមូលសំណាកនៅចន្លោះខែឧសភាឆ្នាំ ២០១៩ ដល់ខែវិច្ឆិកាឆ្នាំ ២០២០ ពីសត្វប្រចៀវ ដែលមានទីតាំងនៅស្រុក Mengla ក្នុងខេត្ត Yunnan។ ពួកគេបានធ្វើតេស្តលាមក និងទឹកនោមរបស់សត្វទាំងនោះ ក៏ដូចជាសំណាកពីមាត់របស់សត្វប្រចៀវផងដែរ។
ក្រុមអ្នកស្រាវជ្រាវលើកឡើងថា មេរោគទាំងនេះអាចមានការវិវត្តពីសត្វទៅមនុស្ស ជាជាង ពីការលេចធ្លាយចេញពីមន្ទីរពិសោធន៍ទីក្រុង អ៊ូហាន ដូចទ្រឹស្តីមួយចំនួនដែលបានលើកឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុម WHO ចុះត្រួតពិនិត្យផ្សារដែលរកឃើញករណីកូវីដដំបូងក្នុងទីក្រុងអ៊ូហាន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


