Connect with us

កូវីដ-១៩

ខេត្តសៀមរាប ផ្អាកការលក់គ្រឿងស្រវឹង និងការជួបជុំប្រមូលផ្តុំគ្នាគ្រប់កន្លែង

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប នៅ​ថ្ងៃ​ទី ១៦ ខែមិថុនា​ បាន​ប្រកាស​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​​ និងការ​ជួបជុំ​ប្រមូល​ផ្ដុំ​គ្នា​ ជា​បណ្ដោះ​អាសន្ន​ ដើម្បី​បង្ការទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ នៃជំងឺកូវីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេច បញ្ជាក់ថា ក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជ​នីយ​ដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋឯកជន ផ្សារទំនើប ផ្សារម៉ាត ហាងលក់ភេសជ្ជៈ តូបអាហារ ហាងកាហ្វេ និង​កន្លែងលក់ទំនិញគ្រប់ប្រភេទ ត្រូវផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ​ជាបណ្ដោះ​អាសន្ន នៅ​ក្នុង​ភូមិសាស្ត្រខេត្តសៀមរាប ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី​១៦ ខែមិថុនានេះ រហូតដល់មានការចេញ​សេចក្តី​សម្រេចជាថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម