Connect with us

ព័ត៌មានជាតិ

ជនមានពិការភាពទាំងអស់ទទួលបានការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយបំផុតក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩

បានផុស

នៅ

លោក តូច ចាន់នី អគ្គនាយកបច្ចេកទេសនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបានថ្លែងមុននេះថា គ្រប់ទីកន្លែងទាំងអស់ ពិសេសរាជធានី និងខេត្តកណ្តាលចំពោះជនមានពិការភាពទទួលបានការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយបំផុត ក្នុងការចាក់វ៉ាក់សាំងការពារជំងឺរាតត្បាតដ៍កាចសាហាវកូវីដ១៩នោះសម្រាប់ពួកគាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូច ចាន់នី ថ្លែងបែបនេះនាថ្ងៃម្សិលមិញ ខណៈពេលដឹកនាំក្រុមការងារនាយកដ្ឋានសុខុមាលភាពជនពិការ និងមន្ទីរ ស.អ.យ ខេត្តកណ្តាល បានចុះជួយសម្រសម្រួលក្នុងការចាក់វ៉ាក់សាំងជូនជនមានពិការភាពក្នុងស្រុកខ្សាច់កណ្តាល ឃុំព្រែកតាមាក់ នៅមណ្ឌលចាក់វ៉ាសាំង សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាមាក់ ខេត្តកណ្តាលដោយមានការចូលរួម លោកប្រធាននាយកដ្ឋាន លោកស្រីអភិបាលរងស្រុក លោកប្រធានមន្ទីស.អ.យ លោកស្រីប្រធានយូនីសេហ្វ (UNICEF) និងក្រុមការងារមួយចំនួនទៀតផងដែរ។

លោកអគ្គនាយក តូច ចាន់នីក៍បានណែរនាំដល់បងប្អូនដែលមានពិការភាព ក្នុងការរក្សាឣនាម័យ ៣កុំ ៣ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីជាបានចាក់វ៉ាក់សាំងរួចក្តីក៍ត្រូវបន្តប្រុងប្រយ័ត្នគ្រប់ពេលដដែលព្រោះនៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ជិត៤មុឺននាក់ ជាសះស្បើយជាង៣មុឺននាក់ និងស្លាប់ជិត៤០០នាក់ទៅហើយនោះ។ នាឪកាសនោះលោកក៏បានធ្វើការចែកជូននូវម៉ាស ឣាលកុល និងជែលមួយចំនួនជូនពួកគាត់ដើម្បីប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ នាទីutes មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម