ជីវិតកម្សាន្ដ
តារាប្រុស ស៊ីណា វ៉ាត់ត្រា ធ្វើឲ្យមហាជនភ្ញាក់ផ្អើលបន្ទាប់ពីស្ងប់ស្ងាត់ពីសិល្បៈមួយរយៈ
តារាសម្តែងប្រុសលោក ស៊ីណា វ៉ាត់ត្រា កន្លងមកត្រូវបានមហាជន និងអ្នកគាំទ្រស្គាល់គ្រប់គ្នាតាមរយ:ការសម្តែងភាពយន្ត និងការថតMVមួយចំនួន។ ប៉ុន្តែក្រោយមកលោកក៏ស្ងប់ស្ងាត់មួយរយ:ក្រោយផ្ទុះជំងឺកូវីដ-១៩។
ការបាត់វត្តមានមួយរយ:នេះ ត្រូវបានទស្សនិកជនយល់ថា តារាប្រុសរូបនេះទំនងលាឈប់ពីសិល្ប: ទៅហើយបន្ទាប់ពីមានដំណឹងថា លោកឈោងចាប់អាជីពថ្មីលើវិស័យអចលនទ្រព្យ តែការពិតត្រូវបានលោកបញ្ជាក់ថា នៅតែបន្តដំណើរលើអាជីពសិល្ប:ដដែល។
ដោយឡែកថ្មីៗនេះ ក៏ស្រាប់តែមានមហាជនភ្ញាក់ផ្អើល ក្រោយឃើញបែកធ្លាយរូបភាពមួយសន្លឹកនៅលើខ្លួនលោក ស៊ីណា វ៉ាត់ត្រា មានប្រលាក់ឈាមហូរស្រោចពេញក្បាលដោយនឹកស្មាន់តែលោកមានគ្រោះថ្នាក់អ្វី?។ ប៉ុន្តែដោយក្លាចមានការភ័ន្តច្រឡំភ្លាមៗនោះ លោកបានបញ្ជាក់ថា លោកគ្មានគ្រោះថ្នាក់អីទេ ពោលគឺជាការសម្តែងរឿងប៉ុណ្ណោះ។
លោកបានប្រាប់កម្ពុជាថ្មីថ្ងៃទី១៧ ខែមិថុនា នេះថា កាលពីម្សិលមិញលោកបានថតភាពយន្ដដំបូងក្នុងអាជីពសិល្ប:ឲ្យផលិតកម្មក្នុងស្រុកមួយ ខណ:រឿងនេះគេតម្រូវឲ្យលោកដើរតួជាមនុស្សវិកលចរិក ដោយសារបញ្ហាទំនាក់គ្រួសារ(ប្តី-ប្រពន្ធ)ដែលមានប្រភពផិតក្បត់។
តារាប្រុសរូបនេះបន្ថែមថា រឿងនេះគឺផលិតឡើងដើម្បីសំដៅលើការអប់រំសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងរម្លឹកដល់ស្មារតីកូនៗត្រូវមានភាពកតញ្ញូដឹងគុណចំពោះឪពុកម្តាយ និងក្រុមគ្រួសារផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ