ព័ត៌មានជាតិ
កម្លាំងចម្រុះខណ្ឌឫស្សីកែវ ហាមឃាត់រថយន្តដឹកទំនិញទម្លាក់តាំងលក់នៅតាមមហាវិថី ឈ្នះ ឈ្នះ
នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បញ្ជាដល់កម្លាំងចម្រុះខណ្ឌឫស្សីកែវ ហាមឃាត់មិនឲ្យរថយន្តដឹកទំនិញមកពីតំបន់នានា មកដាក់តាំងលក់នៅតាម មហាវិថី ឈ្នះ ឈ្នះ ឡើយ ជាប្រយោជន៍កុំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពតាមដងផ្លូវ ។
នេះបើតាមការអះអាងរបស់លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ ខណៈដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងសង្កាត់ស្វាយប៉ាក ចុះរៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ លើកទី២ ស្ថិតនៅគល់ស្ពានព្រែកព្នៅ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដោយទប់ស្កាត់និងបញ្ឈប់ការលក់ដូរនៅទីតាំងខាងលើជាស្ថាពរ ចាប់ពីថ្ងៃចុះរៀបចំសណ្តាប់នេះតទៅ។

លោក ស៊ូ សារ៉ាត់ បានឱ្យដឹងថា ដើម្បីគ្រប់គ្រងស្ថានការបានល្អ ដែលអាជីវករមួយចំនួនបានដឹកទំនិញផ្សេងៗមកគ្រោងដាក់លក់នៅលើទីតាំងខាងលើនេះជាហូរហែ ប៉ុន្តែកម្លាំងចម្រុះបានទប់ស្កាត់មិនអនុញ្ញាតឱ្យគាត់ទម្លាក់ទំនិញផ្សេងៗទាំងនោះ ចុះពីលើរថយន្ត ឬពីលើមធ្យោបាយដឹកទំនិញទាំងនោះឡើយ មកដល់វេលាព្រឹកថ្ងៃទី១៧ នេះ ដោយពុំមានអាជីវករណាដាក់ទំនិញតាំងលក់នៅលើទីតាំងខាងលើនោះទៀតទេ។

លោកនាយករងរដ្ឋបាលខណ្ឌឫស្សីកែវ បានលើកឡើងថា ស្ថិតក្នុងបរិបទនៃការរាតត្បាតពីជំងឺកូវីដ១៩ លោក ជា ពិសី តែងបានជំរុញដល់អាជ្ញាធរគ្រប់សង្កាត់ដែលមានផ្សារ ត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាព និងអនាម័យ ទាំងអ្នកលក់ទាំងអ្នកទិញ និងផ្សព្វផ្សាយខ្លឹមសារ ស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ពីសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក ស៊ូ សារ៉ាត បានបញ្ជាក់បន្ថែមថា សេចក្តីសម្រេចស្តីពីបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ លក់ត្រូវរក្សាគម្លាត និងមានការវាស់កម្ដៅ)។ ចំណែកផ្សារមិនរៀបរយមួយចំនួន មិនត្រូវបានអនុញ្ញាតឱ្យលក់ឡើយ៕
អត្ថបទ ៖ ឌីរៀ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


