ព័ត៌មានជាតិ
មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ជាង៩លានដូសហើយ
ភ្នំពេញ ៖ រហូតមកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ចំនួន៩០២៤០០០ដូសហើយសម្រាប់ចាក់ជួនដល់ពលរដ្ឋគោលដៅប្រមាណ១០លាននាក់ខណៈមកដល់ពេលនេះចាក់បាន៣២.៥៨ភាគរយ
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមវ៉ាក់សាំងប្រមាណជាង៩លាននាក់នោះក្នុងនោះមានវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីរដ្ឋាភិបាលចិនចំនួន៥លាន៥០ម៉ឺនដូសសម្រាប់ចាក់លើក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ឱ្យរដ្ឋាភិបាលកម្ពុជាចំនួន២លាន២សែនដូសនិង១លានដូសទៀតបញ្ជាទិញពីចិនសម្រាប់ចាក់ដល់ក្រុមមនុស្សមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៥៩ឆ្នាំ។
វ៉ាក់សាំង កូវីសែនដែលផលិតដោយក្រុមហ៊ុនអាស្ត្រាហ្សេនេកាតាមរយៈគម្រោងកូវ៉ាក់មានចំនួន៣២៤០០០ដូសសម្រាប់ចាក់លើក្រុមមនុស្ស ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
វ៉ាក់សាំងជាង៩លានដូសនេះបូកទាំងវ៉ាកសាំងស៊ីណូវ៉ាក់ចំនួន១លានដូសទៀតដែលរដ្ឋាភិបាលបានបញ្ជាទិញពីរដ្ឋាភិបាលចិនបានមកដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២១នេះ។
បច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩កំពុងដំណើរការចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុនិងនៅថ្ងៃទី២១មិថុនាចាប់បើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ ១៩នៅខេត្តកោះកុងជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១នេះកម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានចំនួន៣២៥៧៨៥៧នាក់ស្រី១៥៦០៧២៩ស្មើនឹង៣២.៥៨ភាគរយនៃធៀបនឹងគោលដៅប្រមាណ១០លាននាក់ក្នុងនោះអ្នកដែលចាក់លើកទី២បានចំនួន២៦៦៧០៣៧នាក់ស្រី១២៤៧០២៥នាក់៕
ដោយ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ



