កូវីដ-១៩
ខេត្តរតនគិរី កំពុងផ្ទុះរលកចម្លងកូវីដ១៩ ទ្រង់ទ្រាយធំ ស្ថិតក្នុងស្ថានភាពកម្រិតហានិភ័យខ្ពស់
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានឱ្យដឹងថា ខេត្តរតនគិរី កំពុងស្ថិតនៅក្នុងស្ថានភាពឆ្លងទ្រង់ទ្រាយធំ ដែលបានរកឃើញករណីវិជ្ជមានជាង ១០០ នាក់ ចាប់តាំងពីថ្ងៃទី ១៨ ខែមិថុនា ដែលសុទ្ធសឹងតែជាប្រជាពលរដ្ឋរស់នៅតំបន់ទីប្រជុំជននៅក្នុងខេត្ត។

លោក ថង សាវុន បានឱ្យដឹងទៀតថា ស្ថានភាពនេះអាចវាយតម្លៃបានថា អត្រាចម្លងបន្តស្ថិតនៅក្នុងកម្រិតហានិភ័យខ្ពស់ ដោយសារទំនាក់ទំនងរបស់ប្រជាពលរដ្ឋដែលវិជ្ជមានកន្លងមកមានភាពប្រទាក់ក្រឡាគ្នាច្រើន។ បច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញកំពុងបន្តតែស្រាវជ្រាវដើម្បីស្វែងរកអ្នកពាក់ព័ន្ធធ្វើតេស្តសំណាក និងបិទតំបន់ទីតាំងប្រឈមមួយចំនួន ដើម្បីអាចគ្រប់គ្រងបាននូវសភាពការណ៍នេះ។

អភិបាលខេត្តរតនគិរី ក៏បានអំពាវនាវ សូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងខេត្ត និងក្រៅខេត្ត បើពុំមានការចាំបាច់ សូមកុំមានការធ្វើដំណើរចេញ-ចូល ក្នុងភូមិសាស្ត្រខេត្ត ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងរឹតបន្តឹង និងធ្វើការស្រាវជ្រាវអ្នកពាក់ព័ន្ធ កាត់ផ្តាច់រលកចម្លងបន្ត និងឈានទៅបិទបញ្ចប់ករណីសហគមន៍នេះ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏អំពាវនាវឱ្យឱ្យពលរដ្ឋបន្តការដាក់ខ្លួនដាច់ដោយឡែកពីក្រុមគ្រួសារ តាមដានសុខភាពខ្លួនឯងជាប្រចាំ ជាពិសេសគឺការអនុវត្តវិធានការ ៣កុំ ៣ការពារ។ ចំពោះមធ្យោបាយដឹកជញ្ជូនទំនិញគ្រប់ប្រភេទ នៅតែបន្តសកម្មភាពជាប្រក្រតី ព្រមទាំងអនុវត្តតាមវិធានសុខាភិបាលជាប់ជានិច្ច៕

-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


