Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមអ្នកដើរក្បួនភេទទីបី Chicago Dyke March កំពុងផ្សព្វផ្សាយស្ត្រីដុតទង់ជាតិអ៊ីស្រាអែល និងអាមេរិក

បានផុស

នៅ

ក្រុមអ្នកដើរក្បួន Chicago Dyke March ដែលកាលពីឆ្នាំ ២០១៧ បានរងការវាយប្រហារដោយអ្នកដើរក្បួនជនជាតិជ្វីហ្វ កំពុងផ្សព្វផ្សាយក្បួនដង្ហែមនុស្សភេទទី ៣ របស់ខ្លួនជាមួយនឹងរូបតុក្កតាបង្ហាញពីស្ត្រីកំពុងដុតទង់ជាតិអ៊ីស្រាអែល និងអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពដែលបានបង្ហោះនៅលើទំព័រ Instagram របស់អ្នករៀបចំការផ្សាយពាណិជ្ជកម្មបានបង្ហាញថា ស្ត្រីពាក់រូបតុក្កតាកំពុងគ្រវីទង់ជាតិដែលកំពុងឆេះនៅលើដំបូលឡាន ។

សារព័ត៌មាន Algemeiner បានរាយការណ៍ថា ក្រោយមក Instagram បានលុបចោលការបង្ហោះនេះដោយរំលោភលើបទប្បញ្ញត្តិរបស់ខ្លួនប្រឆាំងនឹង “ការនិយាយស្អប់ខ្ពើម” ហើយបានព្រមានថា ខ្លួននឹងលុបគណនីរបស់ក្រុមនេះ ។

បន្ទាប់មកក្រុមនេះបានឆ្លើយតបដោយអំពាវនាវឲ្យអ្នក Follower ថតការបង្ហោះនោះ ហើយ Share ដើម្បីការពារការប៉ុនប៉ងណាមួយរបស់បណ្ដាញ Z1ON1ST និង Instagram ដើម្បីត្រួតពិនិត្យគណនីរបស់យើង ។

ទន្ទឹមនោះ ក្រុមអ្នកដើរក្បួន Chicago Dyke March ក៏បានបង្ហោះសារមួយទៀតដែលមានរូបភាពនៃអណ្តាតភ្លើងពណ៌លឿង និងពណ៌ទឹកក្រូចដែលកំពុងឆេះលើទង់ទាំងពីរ ។

យោងតាមរបាយការណ៍នោះបានឲ្យដឹងទៀតថា ចំណែកការបង្ហោះទី ៣ បានសួរថាតើអ្នកអានធុញទ្រាន់នឹងការត្រួតពិនិត្យពីប្រព័ន្ធផ្សព្វផ្សាយសង្គមដែរឬទេ ហើយបានប្រកាសថា ការធ្វើឡើងនេះនឹងត្រូវបានបោះពុម្ព និងអាចពាក់បាននៅលើអាវយឺតនាឆ្នាំនេះ ។

គួររំឭកថា នៅឆ្នាំ ២០១៧ ក្រុមអ្នកដើរក្បួន Chicago Dyke March បានបណ្តេញអ្នកចូលរួមចំនួន ៣ នាក់ដែលម្នាក់ក្នុងចំណោមនោះ ជានាយកប្រចាំតំបន់នៃសហគមន៍ Wider Bridge ដែលជាសហគមន៍មិនរកប្រាក់ចំណេញក្នុងការតភ្ជាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) អាមេរិក និងអ៊ីស្រាអែល ដោយសារកាន់ទង់ជាតិដែលមានផ្កាយ Star of David (តំណាងប្រទេសអ៊ីស្រាអែល) លើស្លាកឥន្ទធនូរបស់ក្រុម LGBT ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Breitbart

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម