ព័ត៌មានអន្ដរជាតិ
ទីបំផុត វីរុសបំប្លែងខ្លួនថ្មី “Delta Plus” មានអ្នកឆ្លងក្នុងប្រទេស ឥណ្ឌា ហើយ
រដ្ឋាភិបាលឥណ្ឌាបានជូនដំណឹងកាលពីថ្ងៃអង្គារថា វីរុសបំប្លែងខ្លួនថ្មី “Delta Plus” ចំនួន ២២ ករណីហើយ ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ។
វីរុស Delta Plus ថ្មីនេះ បានកកើតឡើង ដោយសារតែធាតុបំប្លែងនៅក្នុងវីរុសបំប្លែងខ្លួន Delta ឬ B.1.617.2 ដែលត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា និងជាវីរុសដែលជំរុញឲ្យមានរលកទី ២ ដ៏សាហាវ ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Rajesh Bhushan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “វីរុសបំប្លែងខ្លួនថ្មី “Delta Plus” ចំនួន ២២ ករណី ត្រូវបានគេរកឃើញនៅរដ្ឋ Maharashtra រដ្ឋ Kerala និងរដ្ឋ Madhya Pradesh ។
សេចក្តីថ្លែងការណ៍មួយដោយក្រសួងសុខាភិបាលបាននិយាយថា “ផ្អែកលើការរកឃើញថ្មីៗនេះរបស់ INSACOG ក្រសួងសុខាភិបាលបានប្រកាសថា ក្រសួងបានជូនដំណឹង និងណែនាំដល់រដ្ឋ Maharashtra រដ្ឋ Kerala និងរដ្ឋ Madhya Pradesh ទាក់ទងនឹងវីរុសកូវីដ ១៩ បំប្លែងខ្លួនថ្មី Delta Plus ដែលត្រូវបានរកឃើញនៅក្នុងរដ្ឋទាំងនេះ” ។

ក្រសួងសុខាភិបាលឥណ្ឌាបាននិយាយថា បច្ចុប្បន្នវីរុស Delta Plus ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៩ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី ឥណ្ឌា ព័រទុយហ្គាល់ ស្វីស នេប៉ាល់ និងចិន ។
ទន្ទឹមនោះ អ្នកជំនាញផ្នែកសុខភាពនៅប្រទេសឥណ្ឌាបានព្រមានថា វីរុស Delta Plus អាចនឹងបង្កជារលកទី ៣ នៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ពេលនេះ វីរុសឥណ្ឌា វិវត្តទៅជាមេរោគបំប្លែងខ្លួនប្រភេទថ្មីមួយទៀត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


