ព័ត៌មានជាតិ
គ្រួសារអតីតយុទ្ធជន៨គ្រួសារ ទទួលអំណោយពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ខេត្តកំពង់ធំ ៖ អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ច័ន្ទមុន្នី តាមរយះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានយកទៅចែកជូនក្រុមគ្រួសារអតីតយុទ្ធជន៨គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាតជួបប្រទះនូវការលំបាក រស់នៅក្នុងភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅវេលារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។

នៅក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូននោះ លោកឧត្តមសេនីយ៍ទោ ប្រធានសមាគមន៍អតីតយុទ្ធជន បានមានប្រសាសផ្តែផ្តាំផ្ញើរសួរសុខទុក្ខពីចម្ងាយពីសំណាក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ច័ន្ទមុន្នី ផងដែរ ដែលជានិច្ចជាកាល លោកទាំង២ តែងយកចិត្តទុកដាក់ជានិច្ច ជាមួយពលរដ្ឋក្រីក្រ ពិសេសនោះ គឺ ក្រុមគ្រួសារសាច់ញាតិរបស់អតីតយុទ្ធជន ដែលអតីតយុទ្ធជនរបស់យើង គឺ ជាវីរជនអង់អាចក្លាហាន មានចិត្តស្មោះសរ ក្នុងការលះបង់កម្លាំងកាយចិត្ត ដើម្បីបម្រើ និងការពារប្រទេសជាតិរបស់យើងទាំងអស់គ្នា ។
ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ សោម ស៊ុន ក៏បានធ្វើការណែនាំ អោយបងប្អូនទាំង៨គ្រួសារ សូមបន្តអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ពិសេស៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុនសែន ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា ដើម្បីការពារ នៃជម្ងឺកូវីដ១៩ទាំងអស់គ្នា កុំអោយមានការចម្លង ឬឆ្លងចូលមកកាន់ភូមិឃុំ ឬស្រុករបស់បងប្អូនដែលកំពុងរស់នៅ ។
សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូន ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករចំនួន២៥គីឡូក្រាម មី១កេស ទឹកត្រី១យូ ទឹកសុទ្ធមួយយួរ ត្រីខកំប៉ុង១យូ និងថវិកាមួយចំនួនផងដែរ ៕



អត្ថបទ ៖ ប៊ុន រដ្ឋា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន