Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ផលិតបានវ៉ាក់សាំងកូវីដខ្លួនឯង មេដឹកនាំកំពូលចាក់មុនគេ រីឯប្រសិទ្ធភាពជាង ៩០ភាគរយ

បានផុស

នៅ

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Hosseini Khamenei បានទទួលដូសទី១ នៃវ៉ាក់សាំងការពារជំងឹកូវីដ-១៩ ដែលផលិតក្នុងស្រុកលើកដំបូងបំផុតរបស់ប្រទេសនេះ។

កាលពីថ្ងៃសុក្រ លោក Khamenei បានហៅការអភិវឌ្ឍវ៉ាក់សាំង COVIran Barekat ថាជា “មោទកភាពជាតិ”។

កាលពីខែមករា មេដឹកនាំកំពូលរូបនេះ បានហាមឃាត់ការប្រើប្រាស់វ៉ាក់សាំងដែលផលិតដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ជាពិសេសថ្នាំបង្ការដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Pfizer និង Moderna ដោយលោកនិយាយថា វ៉ាក់សាំងទាំងនោះ មិនអាចជឿទុកចិត្តបាន។

ការសាកល្បងរបស់វ៉ាក់សាំង COVIran Barekat លើមនុស្ស បានចាប់ផ្តើមនៅចុងខែធ្នូ ហើយអ្នកស្ម័គ្រចិត្តប្រហែល ២៤,០០០ នាក់បានទទួលការចាក់ថ្នាំ ដែលជាផ្នែកមួយនៃការសាកល្បងដំណាក់កាលទី ៣ របស់ខ្លួនដែលទើបតែបញ្ចប់។

វ៉ាក់សាំង COVIran Barekat ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ កាលពីដើមខែនេះ​ ហើយត្រូវបានគេរំពឹងថា នឹងបើកយុទ្ធនាការចាក់ទ្រង់ទ្រាយធំនៅប៉ុន្មានសប្តាហ៍ខាងមុខ។

ថ្វីបើទិន្នន័យវិទ្យាសាស្ត្រលម្អិតរបស់វ៉ាក់សាំងនេះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនិងស្ថិតក្រោមការត្រួតពិនិត្យក៏ដោយ អ្នកអភិវឌ្ឍរបស់ខ្លួនបានអះអាងថា វាមានប្រសិទ្ធភាព ៩៣,៥ ភាគរយ ក្នុងចំណោមមនុស្សដែលមានអាយុពី ១៨ ទៅ ៧៥ ឆ្នាំ នៅក្នុងដំណាក់កាលទី ២ នៃការសាកល្បង។

ពួកគេក៏បានអះអាងផងដែរថា ប្រទេសចំនួន ១២ មកពីអាស៊ី អាមេរិកខាងត្បូងនិងអឺរ៉ុបមានបំណងទិញវ៉ាក់សាំងនេះ ប៉ុន្តែមិនបញ្ចេញឈ្មោះប្រទេសទាំងនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានផង អ៊ីស្រាអែល ថ្កោលទោសប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ អ៊ីរ៉ង់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម