Connect with us

ព័ត៌មានជាតិ

លម្អិត​បន្ថែម​ពីអគ្គិភ័យ​ឆេះ​ហាង​លក់វិទ្យុទាក់ទង ​ខ្ទេចទាំងស្រុង ជាប់​ខាងជើង​ផ្សារ​ទួលទំពូង

បានផុស

នៅ

ភ្នំពេញ ៖ ហេតុការណ៍គ្រោះអគ្គិភ័យ ឆេះហាងលក់វិទ្យុទាក់ទង សមត្ថកិច្ចជំនាញបង្រ្កាប​សង្គ្រោះនិងពន្លត់អគ្គិភ័យ ​បាន​ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ​ចំនួន ១២គ្រឿង បាញ់ទឹកអស់ ២៤ឡាន​។   

សមត្ថកិច្ចប្រាប់​ឲ្យ​ដឹងថា កាលពីវេលាម៉ោង ១៧ និង១៥ នាទីល្ងាចថៃ្ងអាទិត្យម្សិលមិញ មានគ្រោះអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចហាងលក់វិទ្យុទាក់ទងយីហោ មករា តេឡេកូបសប ស្ថិតផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ:  សៀង សេរីវឌ្ឍនា ភេទប្រុស អាយុ៣៣ឆាំ្ន ​អាជីវករ​លក់ និងវិទ្យុទាក់ទង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានប្រាប់បន្ត​ឲ្យ​ដឹងថា មូលេហតុ​នាំអោយកើតមានគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនី។ប្រភេទសំណង់ ថ្មបេតុងប្រក់សង័្កសីទំហំ ឆេះផ្ទះ ទំហំ ០៨ម៉ែត្រ x ១៤ម៉ែត្រ ជាន់ផ្ទាល់ដីឆេះអស់ទាំងស្រុង រួមទាំង​ឆេះសម្ភាឧបករណ៍វិទ្យុទាក់ទងអស់ទាំងស្រុង ប៉ុន្តែមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំពោះមនុស្សក៏មិនប៉ះពាល់ដែរ។    

នៅក្នុងប្រតិបត្តិការណ៍​នេះដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ព្រុំ យ៉ន នាយការិយាល័យនគរបាលជំនាញបង្ក្រាប សង្គ្រោះ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តការិអគ្គិភ័យ​​ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ២៤ឡាន​ស្មេីនឹង ៩៦ម៉ែត្រគូប ។ ក្នុងនោះ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចជា រថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡានសើ្មនឹង ២៤ម៉ែត្រគូប រថយន្ត OCIC កោះពេជ្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន  សើ្មនឹង១២ ម៉ែត្រគូប រថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន សើ្មនឹង ១២ម៉ែត្រគូប រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានសើ្មនឹង ០៦ ម៉ែត្រគូប ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្លាយជាម្ចាស់ពានរង្វាន់ត្នោតមាសឬ Thnot d’Or លើក​ទី៦

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់

ព័ត៌មានជាតិ៣ ម៉ោង មុន

សប្បុរសជន សម្រុកផ្តល់​អំណោយ​យ៉ាង​សស្រាក់សស្រាំ ដើម្បីឆ្លើយតបទៅនឹងការលះបង់សាច់ស្រស់ឈាមស្រស់ របស់វីរៈ​កង​ទ័ពជួរមុខ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួត​រិះគន់​ និងប្រមាថមើលងាយ

Sokha Hotels

ព័ត៌មានពេញនិយម