ព័ត៌មានអន្ដរជាតិ
ពលករចំណាកស្រុករាប់ពាន់នាក់ ប្រជ្រៀតគ្នាសម្រុកចេញពីរដ្ឋធានី បង់ក្លាដែស មុនប្រកាសបិទខ្ទប់
ពលករចំណាកស្រុករាប់ពាន់នាក់ បានភៀសខ្លួនចេញពីរដ្ឋធានីបង់ក្លាដែសកាលពីថ្ងៃអាទិត្យ មុនការបិទខ្ទប់ប្រទេសយ៉ាងតឹងរ៉ឹង ដែលនឹងកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចភាគច្រើន ក៏ដូចជាបង្ខាំងប្រជាជននៅផ្ទះរបស់ពួកគេ ដោយសារករណីឆ្លងកូវីដកំពុងផ្ទុះឡើង ។
ការរឹតត្បិតលើសកម្មភាព និងការធ្វើដំណើរ បានកើតឡើងតាំងពីពាក់កណ្តាលខែមេសា នៅពេលដែលករណីឆ្លង និងការស្លាប់បានលោតឡើងយ៉ាងខ្លាំង ។

ក្រសួងសុខាភិបាលបាននិយាយថា ការឆ្លងបានធ្លាក់ចុះនៅក្នុងខែឧសភា ប៉ុន្តែបានចាប់ផ្តើមកើនឡើងម្តងទៀតក្នុងខែនេះ ដោយមានករណីឆ្លងប្រចាំថ្ងៃជាង ៦,០០០ ករណីកាលពីថ្ងៃព្រហស្បតិ៍ និង ១០៨ នាក់បានស្លាប់កាលពីថ្ងៃសុក្រ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ ។
ការលេចចេញជាថ្មីនេះ បានជំរុញឲ្យរដ្ឋាភិបាលរឹតបន្តឹងជាបន្តបន្ទាប់ចាប់ពីថ្ងៃចន្ទនេះ ដោយបិទសកម្មភាពសេដ្ឋកិច្ច រួមមានហាង ផ្សារ ការដឹកជញ្ជូន និងការិយាល័យ រហូតដល់ថ្ងៃថ្ងៃព្រហស្បតិ៍ ។

ប្រជាជននឹងត្រូវតម្រូវឲ្យស្នាក់នៅផ្ទះ ខណៈពេលដែលមានតែសេវាកម្មបន្ទាន់ និងរោងចក្រដែលផ្តោតលើការនាំចេញប៉ុណ្ណោះ បន្តប្រតិបត្តិការ ហើយការបិទនាពេលនេះ បានធ្វើឲ្យមានការជម្លៀសមនុស្សចេញពីទីក្រុងដាកា ។
ជាមួយនឹងការដឹកជញ្ជូនសាធារណៈក្នុងក្រុង ត្រូវបានផ្អាករួចហើយចាប់តាំងពីថ្ងៃទី ២២ មិថុនា ប្រជាជនបានប្រជ្រៀតគ្នាជិះរ៉ឺម៉ក ហើយថែមទាំងជួលរថយន្តសង្គ្រោះបន្ទាន់ ដើម្បីធ្វើដំណើរត្រឡប់ទៅភូមិរបស់ពួកគេវិញ ។

ចំណែកនៅស្ថានីយ៍ទន្លេមួយនៅទីប្រជុំជន Sreenagar ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រខាងត្បូងទីក្រុងដាកា មនុស្សរាប់ពាន់នាក់បានតម្រង់ជួរតាំងពីព្រលឹម ដើម្បីឆ្លងទន្លេ Padma ជាដៃទន្លេគង្គានៃតំបន់ហិម៉ាឡៃយ៉ា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសបង់ក្លាដែស មានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ៨៨០,០០០ ករណី និងមានអ្នកស្លាប់ជាង ១៤,០០០ នាក់ ប៉ុន្តែអ្នកជំនាញនិយាយថា ចំនួនពិតប្រាកដអាចមានច្រើនជាងនេះ ដោយសារការរាយការណ៍មិនត្រឹមត្រូវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ