Connect with us

កូវីដ-១៩

រកឃើញអ្នកឆ្លងនៅផ្សារអូ​ឡាំពិក កើនដល់ ៤០ នាក់ហើយថ្ងៃនេះ

បានផុស

នៅ

គិតត្រឹមល្ងាចថ្ងៃទី ០២ ខែកក្កដានេះ មានអាជីវករ និងសន្តិសុខឯកជន ជាង ៤០ នាក់ហើយ ដែលក្រុមគ្រូពេទ្យបានរកឃើញថាវិជ្ជមានជំងឺកូវីដ១៩។

ប៉ុន្តែទោះជាយ៉ាងណាក្តី អាជ្ញាធរ មិនទាន់មានគោលការណ៍ បិទផ្សារនេះនូវឡើយទេ មកដល់ល្ងាចថ្ងៃ ០២ខែកក្កដានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានឱ្យដឹងនៅល្ងាចថ្ងៃ ០២ខែកក្កដានេះថា បងប្អូនអាជីវករ សន្តិសុខឯក​ជន និងក្រុមសន្តិសុខផ្សារអូឡាំពិក ចំនួនជាង៤០នាក់ហើយ ដែលក្រុមគ្រូពេទ្យបានរកឃើញ ឆ្លងជម្ងឺកូវីដ-១៩ ក្នុងចំនួនមនុស្សប្រមាណ៥០០នាក់ដែលត្រូវបានទៅពិនិត្យយកសំណាក នៅព្រឹកនិង ល្ងាចថ្ងៃទី ០២ខែកក្កដានេះ។


ប៉ុន្តែទោះជាយ៉ាងណាក្តី លោកធឹម សំអាន បានបញ្ជាក់ថា ផ្សារអូឡាំពិក មិនទាន់មានគោលការណ៍ ក្នុងការបិទផ្សារនេះនូវឡើយទេ មកដល់ល្ងាចថ្ងៃ ០២ខែកក្កដានេះ ដោយពេលនេះក្រុមគ្រូពេទ្យ បាននឹងកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការសម្រុកយកសំណាកបងប្អូនអាជីវករទាំងអស់គ្នា។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ ចេញ ចូលផ្សារអូឡាំពិក ក្នុងអំឡុងពេលនេះ មកពិនិត្យយកសំណាករកជម្ងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំអោយរីករាលដាលបន្តទៀត ។
គួរបញ្ជាក់ថា ផ្សារបឹងកេងកង បានផ្ទុះកូវីដ-១៩ កាលពីថ្ងៃ២៥ មិថុនា រហូតមកដល់ពេលនេះមានចំនួនរាប់រយនាក់ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទកាលពីថ្ងៃទី២៦ មិថុនា។

តែសម្រាប់ផ្សារអូឡាំពិកវិញ ក៏ទំនងគេចមិនរួចពីការបិទនោះដែរ ព្រោះកំណើននៃការឆ្លង ចេះតែកើនឡើងមិនឈប់​ឈរ​បែបនេះ៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម