អាជីព
មកស្គាល់ពីប្រវត្តិរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងថ្មី
លោក ស៊ុន សុវណ្ណារិទ្ធិ ដែលជាជាអភិបាលខេត្តកំពង់ឆ្នាំងថ្មី កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៧៤ នៅសង្កាត់លេខ៥ ក្រុងភ្នំពេញ អាស្រ័យដ្ឋានបច្ចុប្បន្ន ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ស៊ុន សុវណ្ណារិទ្ធិ ជាបេក្ខជនបណ្ឌិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិផ្នែកសេដ្ឋកិច្ចនៅឆ្នាំ២០០៩ និងបរិញ្ញាបត្រជាន់ខ្ពស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិគ្រប់គ្រងឆ្នាំ២០០៥ ដល់២០០៧ សញ្ញាប័ត្រមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ១៩៩៨ ដល់១៩៩៩ សញ្ញាប័ត្រមន្ត្រីមធ្យមសិក្សាសាលាភូមិន្ទរដ្ឋបាលរដ្ឋបាលទូទៅឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ បរិញ្ញាបត្រមហាវិទ្យាល័យពាណិជ្ជកម្មទីផ្សារ ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៦។
ឆ្នាំ២០១៥ លោកទទួលបានវិញ្ញាបនបត្រពីក្រសួងមហាផ្ទៃ លើការគ្រប់គ្រង Management ហើយនៅឆ្នាំ២០១៤ លោករៀនវគ្គបណ្ដុះបណ្ដាលមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទី លើភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ នៅឆ្នាំ២០១៤ លោកបានចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសនៅលេខាធិការដ្ឋាន គ.ជ.អ.ប/JICA ផ្នែកផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត។ នៅឆ្នាំ២០០១ លោកទទួលបានវិញ្ញាបនបត្រក្រសួងមហាផ្ទៃ លើផ្នែកគ្រូឧទ្ទេសសម្រាប់ស្មៀន ឃុំ សង្កាត់។ នៅឆ្នាំ ១៩៩៦ ដល់ឆ្នាំ១៩៩៧ លោកទទួលបានវិញ្ញាបនបត្រពីសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ផ្នែកច្បាប់។ នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៤ លោកទទួលបានវិញ្ញាបនបត្រពីសាលា I.C.S ផ្នែកកុំព្យូទ័រ។
លោក ស៊ុន សុវណ្ណារិទ្ធិ បានចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៩៦។ មុនឡើងជាអភិបាលខេត្តកំពង់ឆ្នាំង លោកមានតួនាទីជាអភិបាលរងខេត្តកំពង់ឆ្នាំង។
លោក ស៊ុន សុវណ្ណារិទ្ធិ មានបទពិសោធន៍ការងារជាមួយក្រសួងមហាផ្ទៃមួយចំនួនដូចជា ជាអភិបាលរងខេត្ត ជាអនុប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ជាជំនួយការសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមន្ត្រីនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជាមន្ត្រីនគរបាលជាតិមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ជាមន្ត្រីនាយកដ្ឋានអាស៊ាន ក្រសួងពាណិជ្ជកម្ម ជាមន្ត្រីកម្មសិក្សា ស្ដីពីការរៀបចំ និងការត្រួតពិនិត្យថវិកាជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ស៊ុន សុវណ្ណារិទ្ធិ មានបទពិសោធន៍ការងារជាមួយវិស័យឯកជន ឬអង្គការក្រៅរដ្ឋាភិបាលដូចជា ប្រធានហិរញ្ញវត្ថុរបស់គម្រោង នៃធនាគារពិភពលោក និងធនាគារអាស៊ី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាស្រ្តាចារ្យសាកលវិទ្យាល័យ BBU សាស្ត្រាចារ្យ នៃមហាវិទ្យាល័យគ្រប់គ្រង និងនីតិសាស្រ្តនៃអង្គការស៊ីវូ អ្នកស្រាវជ្រាវទីផ្សារនៃក្រុមហ៊ុន IMEX (Investment consultant limited) អ្នកស្រាវជ្រាវរបស់គម្រោង Gourgtown University (Faculty of Business)។
ជាមួយគ្នានោះ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានទទួលនូវការសរសើរ និងជូនរង្វាន់ដូចជា នៅឆ្នាំ២០១៧ លោកទទួលបានមេដាយថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រទាក់ទងទៅនឹងការបំពេញការងារល្អ។ ឆ្នាំ២០១៦ លោកទទួលបានមេដាយថ្នាក់មហាសេនា ពីព្រះមហាក្សត្រទាក់ទងទៅនឹងការបំពេញការងារល្អ។ ឆ្នាំ២០១០ លោកទទួលបានមេដាយថ្នាក់សេនា ពីព្រះមហាក្សត្រ ទាក់ទងទៅនឹងការបំពេញការងារល្អ។ ឆ្នាំ២០០៨ លោកទទួលបានមេដាយមាសពីរាជរដ្ឋាភិបាលទាក់ទងទៅនឹងការបំពេញការងារល្អ។ ឆ្នាំ២០០៤ លោកទទួលបានមេដាយមាសពីរដ្ឋាភិបាលទាក់ទងការបំពេញការងារល្អ។ ឆ្នាំ២០០៣ លោកទទួលបានមេដាយមាស ពីរដ្ឋាភិបាលទាក់ទងការបំពេញការងារល្អ។
លោក ស៊ុន សុវណ្ណារិទ្ធិ មានភរិយាឈ្មោះ ផាត សុផាន្នី និងមានកូនចំនួន៤ នាក់ ស្រីម្នាក់។
សូមបញ្ជាក់ថា លោក ស៊ុន សុវណ្ណារិទ្ធិ បានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ៕
អត្ថបទ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ