Connect with us

ព័ត៌មានជាតិ

បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ខេត្តកំពង់ស្ពឺ​ឃាត់ខ្លួន​២​នាក់​កាំភ្លើងខ្លី​១​ដើម​

បានផុស

នៅ

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធករណី​គ្រឿងញៀន២​នាក់ ដកហូត​អាវុធខ្លី១​ដើម ។​

ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ប្រាប់ឲ្យដឹងថា កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង២៣និង​០០​នាទី នៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន២​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សាយ ហួត ភេទប្រុស អាយុ៣៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ​។ ២-​ឈ្មោះ ហោ គា ភេទប្រុស អាយុ៣៤​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ប្រិយ៍ ឃុំ​សឹង្គ ស្រុក​សំរោង ខេត្តតាកែវ ​ដកហូតម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន៣​កញ្ចប់ (១​មធ្យម និង ២​ធំ​) , ម៉ូតូ ១​គ្រឿង និងកាំភ្លើងខ្លី K-54 ១​ដើម , បង់ ១ និង គ្រាប់ ១១​គ្រាប់​។​

ចំពោះ​ករណីនេះ​ ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម