ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ចុះបិទខ្ទប់លំនៅដ្ឋានមួយកន្លែង ក្រោយមានអ្នកស្លាប់ដោយជំងឺកូវីដ
ក្រោយពីមានការណែនាំពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នាព្រឹកថ្ងៃទី០៧ ខែកក្កដា នេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកបាន ចុះបិទខ្ទប់លំនៅដ្ឋានមួយកន្លែង ក្រោយពីមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីយប់មិញ។
លំនៅដ្ឋានដែលត្រូវបិទខ្ទប់នេះ មានអាស័យដ្ឋានផ្ទះលេខ១៥៩ ផ្លូវលេខ១៣២ហ្សត ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ សពមានឈ្មោះ ឆាយ ម៉េង ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅក្នុងផ្ទះខាងលើ។

ប្រភពព័ត៌មានពីមន្ត្រីសង្កាត់ទឹកល្អក់ទី១ បានអោយដឹងថា ក្រោយពីលោក ឆាយ ម៉េង ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅក្នុងផ្ទះខាងលើ បានទទួលមរណៈភាព និងក្រោយពីបានរាយការណ៍ក្រុមគ្រូពេទ្យក៏បានចុះមកធ្វើការត្រួតពិនិត្យសព។
ក្រោយពីត្រួតពិនិត្យសពកាលពីយប់មិញ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា សព មានវិជ្ជមានកូវីដ-១៩ ទើបក្រុមគ្រូពេទ្យ សហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់វេចខ្ចប់សាកសព បានត្រឹមត្រូវមុនបញ្ជូនទៅបូជា។

មន្ត្រីដដែលបញ្ជាក់ថា ការស្លាប់របស់ឈ្មោះ ឆាយ ម៉េង ដោយសារជំងឺកូវីដ-១៩ នេះ មានអ្នកពាក់ព័ន្ធផ្ទាល់ចំនួន៥នាក់ស្រី៤នាក់ ក្នុងនោះរួមមាន៖
១.ឈុន សុខា ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរនៅផ្ទះ
២.ឆាយ លីនី ភេទស្រី អាយុ១៩ឆ្នាំ និស្សិត
៣.ឆាយ សុខលាង ភេទស្រី អាយុ១៦ឆ្នាំ សិស្ស
៤.ឆាយ ជែនណា ភេទស្រី អាយុ១៩ឆ្នាំ និស្សិត
៥.ឆាយ តារា ភេទប្រុស អាយុ១៨ឆ្នាំ និស្សិត ។
ពួកគាត់ទាំង៥នាក់ ក្រុមគ្រូពេទ្យនឹងចុះមកយកសំណាក់ ។ចំណែកលំនៅដ្ឋាននេះ ត្រូវបានបិទខ្ទប់ដោយអាជ្ញាធរហើយ ដើម្បីកុំអោយរីករាលដាលជម្ងឺកូវីដ-១៩នេះបន្ថែមទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


