ព័ត៌មានអន្ដរជាតិ
វៀតណាម បើកឲ្យសិស្សសាលាជិត ១ លាននាក់ចូលអង្គុយប្រលងថ្នាក់ជាតិ ចំពេលកំពុងផ្ទុះឆ្លងកូវីដខ្លាំង
ប្រទេសវៀតណាមកាលពីថ្ងៃពុធ បានអនុញ្ញាតឲ្យសិស្សសាលាជិត ១ លាននាក់ អង្គុយប្រលងថ្នាក់ជាតិចូលវិទ្យាល័យរយៈពេល ២ ថ្ងៃ ចំពេលមានករណីកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍ថា ទោះយ៉ាងណា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រឆាំងនឹងកូវីដយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃករណីឆ្លងណាមួយ ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យមន្ត្រី និងមន្ទីរសុខាភិបាលក្នុងតំបន់ទាំងអស់ អនុវត្តនូវដំណោះស្រាយយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារការរកឃើញករណីឆ្លង ហើយត្រូវដាក់ការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការផ្ទុះឡើង និងផ្តល់ការព្យាបាលយ៉ាងសកម្ម ជាដើម ។
យោងតាមក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ថា ចាប់តាំងពីការផ្ទុះឡើងនៃរោគរាតត្បាតកូវីដ ១៩ ប្រទេសនេះបានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន ២០,១៨៣ ករណី និងករណីនាំចូលចំនួន ១,៨៨១ ករណី ខណៈមានអ្នកស្លាប់ ៩៤ នាក់ ។

ខណៈករណីឆ្លងកំពុងកើនឡើង វៀតណាមក៏បានបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ បន្ថែមផងដែរ ហើយកាលពីថ្ងៃពុធប្រទេសនេះ បានទទួលការដឹកជញ្ជូនវ៉ាក់សាំង Pfizer-BioNTech ចំនួន ៩៧,១១០ ដូស ។
ទន្ទឹមនោះ អាជ្ញាធរបាននិយាយថា ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងរហូតដល់ ៣១ លានដូសក្នុងឆ្នាំនេះ ក្រោយបានអនុម័តប្រើប្រាស់វ៉ាក់សាំងចំនួន ៥ រួមមានវ៉ាក់សាំង Pfizer-BioNTech និងវ៉ាក់សាំង Moderna របស់អាមេរិក វ៉ាក់សាំងរុស្ស៊ី Sputnik វ៉ាក់សាំង Astrazeneca របស់អង់គ្លេស និងវ៉ាក់សាំងចិន Sinopharm ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ឥឡូវកូវីដ ១៩ វាយលុកចូលពន្ធនាគារក្នុងទីក្រុងហូជីមិញឆ្លងជាច្រើន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ